ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណី របស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណី (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤)។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណី របស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម។ រូបថត៖ VNA

 

អញ្ជើញថ្លែងក្នុងពិធីនេះ លោក តូ ឡឹម អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការយោធាមជ្ឈិម បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ប្រព័ន្ធភ្នាក់ងារនយោបាយ ជួរកម្មាភិបាលនយោបាយ ស្នងការ នយោបាយ ជាពិសេសតួនាទីរបស់អគ្គស្នងការនយោបាយ នៅក្នុងដំណើរការ កសាង ប្រយុទ្ធ ឈ្នះ និងរីកធំធាត់របស់កងទ័ពក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ផ្តោតលើការធ្វើសេនាធិការ និងដឹកនាំការរៀបចំប្រកបដោយជោគជ័យនូវមហា សន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៥ - ២០៣០ ក្នុងជួរ កងទ័ព។ ការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ និងការរៀបចំប្រកបដោយជោគជ័យ នៃមហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៥ - ២០៣០ គឺជាភារកិច្ច នយោបាយដ៏សំខាន់បំផុត ដែលមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃ មហាសន្និបាតលើកទី ១៤ របស់បក្សប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីពង្រឹង និងលើកកំបស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្ស និង អង្គការបក្ស ដើម្បីបំពេញតម្រូវការ និងភារកិច្ចកសាងកងទ័ព ការពារមាតុភូមិក្នុងយុគ សម័យថ្មីទៀតផង”៕

top