ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានចាត់ទុកថា ដោយមានភាពស្រដៀងគ្នា ក្នុងគោលនយោបាយសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន និងសហប្រតិបត្តិ ការដើម្បីរួមគ្នាអភិវឌ្ឍន៍នោះ វៀតណាម និងហ្ស៊កដានីនឹងក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់ទាំងពីរ ដោយលើកកម្ពស់ប្រៀបខ្លាំងរបស់គ្នាដើម្បី ស្ទុះឈានទៅមុខជាមួយគ្នាក្នុងបុព្វហេតុអភិវឌ្ឍន៍។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏ បានស្វាគមន៍ចំពោះការដែលហ្ស៊កដានីបានបញ្ជូនគណៈប្រតិភូធុរកិច្ចទ្រង់ទ្រាយធំ អមដំណើរព្រះមហាក្សត្រក្នុងព្រះរាជដំណើរទស្សនកិច្ចលើកនេះ តាមនោះរួមចំណែក លើកកំពស់ប្រសិទ្ធភាពជាក់ស្តែងនៃដំណើរទស្សនកិច្ច។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)
រីឯខ្លួនវិញ ព្រះមហាក្សត្រ Abdullah II Ibn Al-Hussein បានយល់ស្របជាមួយ ការវាយតម្លៃរបស់លោកអគ្គលេខាបក្ស តូ ឡឹម អំពីសារៈសំខាន់នៃដំណាក់កាល បច្ចុប្បន្នសម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ; បញ្ជាក់ថា ហ្ស៊កដានីមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃភាគីទាំងពីរ។ លើសពីនេះ ព្រះមហាក្សត្រសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត ផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ចែក រំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។
ទាក់ទងនឹងទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្ស៊កដានី នាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein បានឯកភាពគ្នាលើវិធានការជាក់លាក់មួយចំនួនដែលត្រូវ អនុវត្តន៍ ដូចជា៖ នយោបាយ-ការទូត ការពារជាតិ-សន្តិសុខ ជំរុញខ្លាំងក្លា និងបង្កើត របកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម សុខាភិបាល និងឧបករណ៍វេជ្ជសាស្ត្រ ឱសថ ថាមពល ទេសចរណ៍។ល; ជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុង វេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការតំបន់នៅមជ្ឈិមបូព៌ាផងដែរ៕

top