ចំណុចសំខាន់ៗ

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) - មេដឹកនាំឆ្នើម បាន​លះបង់មួយជីវិត ដើម្បីមាតុភូមិ ដើម្បីប្រជាជន

លោកអគ្គលេខាបក្ស  ​ង្វៀន ភូត្រុង (Nguyen Phu Trong) អ្នក​ប្រាជ្ញាឆ្នើម ទេពកោសល្យអស្ចារ្យនៃបដិវត្តន៍ វៀតណាម ជាទស្សនវិទូ អ្នកវប្បធម៌ ជាទង់ទ្រឹស្តីរបស់បក្ស ជាសិស្សឆ្នើមដែលសិក្សាឥតឈប់ឈរ...

លោកអគ្គលេខាបក្ស  ​ង្វៀន ភូត្រុង (Nguyen Phu Trong) អ្នក​ប្រាជ្ញាឆ្នើម ទេពកោសល្យអស្ចារ្យនៃបដិវត្តន៍ វៀតណាម ជាទស្សនវិទូ អ្នកវប្បធម៌ ជាទង់ទ្រឹស្តីរបស់បក្ស ជាសិស្សឆ្នើមដែលសិក្សាឥតឈប់ឈរ និងធ្វើតាមទស្សនៈ សីលធម៌ និងរចនាបថរបស់លោកប្រធានរដ្ឋហូជីមិញ ដែលបានលះបង់​មួយជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ មួយជីវិតដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។


ជាង ៥៥ ឆ្នាំ ធ្វើ​ការជាបន្តបន្ទាប់ បានហាត់ពត់លត់ដុំក្នុងស្ថានភាពជាក់ស្តែងនៃបដិវត្តន៍វៀតណាម ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ គំនិតដ៏មុតស្រួច និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបូកសរុបលទ្ធផលជាក់ស្តែង លោក ង្វៀន ភូត្រុង (Nguyen Phu Trong) និងគណៈកម្មាធិការមជ្ឈិមបក្សបានអនុវត្ត និងអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត នូវលទ្ធិម៉ាក្ស-លេនីន និងទស្សនៈហូជីមិញ បន្តកសាងបក្សឱ្យកាន់តែស្អាតស្អំ និងរឹងមាំ កសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន បំពេញបន្ថែម​ឱ្យមានសុក្រឹតភាព និងដឹកនាំអនុវត្តដោយជោគជ័យនូវមាគ៌ាផ្លាស់ប្តូថ្មី កសាងប្រទេសយើង "មិនដែលមានបុព្វហេតុ សក្ដានុពល កិត្យានុភាព និងទីតាំងអន្តរជាតិដូចសព្វថ្ងៃ​


ក្នុង​មួយជីវិតសកម្មភាពបដិវត្តន៍របស់ខ្លួន កិច្ចការបក្ស និងការកសាងបក្សបានកាន់តួនាទីសំខាន់ពិសេសសម្រាប់លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong)​។ អនុវត្តមានដោយច្នៃប្រឌិតនូវសតិអារម្មណ៍របស់ហូជីមិញ (Ho Chi Minh) អំពីការកសាងបក្ស សមមិត្ត ង្វៀន​ ភូត្រុង (Nguyen Phu Trong) បានបញ្ជាក់យ៉ាងស៊ីជម្រៅអំពីចរិតលក្ខណៈរបស់បក្ស តួនាទីរបស់បក្សក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេស និង​អំពីការកសាងបក្សកាន់អំណាចពីស្ថានភាពជាក់ស្តែងនៃការផ្លាស់ប្តូរថ្មីនៅវៀតណាម។ 

ក្នុងឋានៈជាប្រធានរដ្ឋសភា និងអគ្គលេខបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដើម្បីប្រជាជន និងដោយប្រជាជន។ 

ដោយយល់ជ្រួតជ្រាបសតិអារម្មណ៍ ហូជីមិញ (Ho Chi Minh) មានគំនិតយ៉ាងស៊ីជម្រៅអំពីមុខងារ និងតួនាទីសំខាន់នៃវប្បធម៌ វប្បធម៌ជាព្រលឹងជាតិ” “វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន” អ្នកវប្បធម៌ ង្វៀន​ ភូត្រុង (Nguyen Phu Trong) មេដឹកនាំឆ្នើមលើរណសិរ្សវប្បធម៌របស់បក្សបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការកសាងវប្បធម៌ជឿនលឿន ដែលបង្កប់ដោយអត្តសញ្ញាណជាតិ ពិតជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍជាតិ។


លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ( Nguyen Phu Trong)   ជួបសំណេះសំណាលជាមួយប្រជាជនភូមិ ធៀងឌៀន (Thuong Dien) ឃុំ វិញក្វាង (Vinh Quang) ស្រុក វិញបាវ (Vinh Bao) ក្នុងទិវាបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិ នៅទីក្រុង ហាយផុង (Hai Phong) (ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧)។ រូបថត៖ VNA

ដោយមានទស្សនវិស័យនយោបាយយ៉ាងស៊ីជម្រៅ និងគំនិតយុទ្ធសាស្ត្រ លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) និងគណៈកម្មាធិការមជ្ឈិមបក្សបានអភិវឌ្ឍគំនិតគោលនយោបាយការបរទេសរបស់វៀតណាម បូកសរុបលទ្ធផលជាក់ស្តែង និងបង្កើតសិល្បៈ នៃការទូតឫស្សី។ កសាង និងអភិវឌ្ឍកិច្ចការបរទេស និងការទូតរបស់វៀតណាម ដោយបង្កប់នូវអត្តសញ្ញាណ ឬស្សីវៀតណាម

ក្នុងអាណត្តិកាន់តួនាទីជាប្រធានរដ្ឋ ប្រធានគណៈកម្មធិការការពារជាតិ និងសន្តិសុខ គ្រប់គ្រងបណ្តាកងកម្លាំងប្រដាប់អាវុធប្រជាជន លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកងទ័ពប្រជាជន នគរបាលប្រជាជន ថែរក្សាការកសាងកងទ័ព និងនគរបាលឱ្យរឹងមាំ និងសាមគ្គីភាព ជិតស្និទ្ធនឹងគ្នា។ លោក ង្វៀន​ ភូត្រុង(Nguyen Phu Trong) តែងផ្ដល់ដំបូន្មានដល់កងកំលាំងប្រដាប់អាវុធឱ្យយល់ជ្រួតជ្រាប សិក្សា និងអនុវត្តនូវសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញ ប្រកាន់យក កិត្តិយសជាប្រការពិសិដ្ឋបំផុត បម្រើជាតិមាតុភូមិ បម្រើប្រជាជនដោយអស់ពីកម្លាំងកាយចិត្ត «ត្រូវពឹងផ្អែកលើប្រជាជន ដើម្បីធ្វើការ» «ត្រូវតែស្មោះត្រង់ គោរព និងស្រឡាញ់ប្រជាជន» ជិតស្និទ្ធជាមួយប្រជាជន ការពារផលប្រយោជន៍ប្រជាជន ត្រូវតែធ្វើឱ្យប្រជាជនកាន់តែមានជំនឿទុកចិត្តច្រើនជាង និងជួយយើងច្រើនថែមទៀត។

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនទីក្រុងហាណូយ នៅតំបន់ស្តូបស្តេច លីថាយតូ (Ly Thai To) នាល្ងាចថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ (ថ្ងៃទី ៣០ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០១៨)។ រូបថត៖ VNA

ជានិច្ចកាលក្នុងគំនិតរបស់លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) គឺប្រជាជន ជាមនុស្ស អស់ពីចិត្ត បម្រើប្រជាជនដោយសុទ្ធចិត្ត កសាងមនុស្ស យកប្រជាជនជាប្រធានបទ ជាមជ្ឈមណ្ឌលនៃដំណើរផ្លាស់ប្តូរថ្មី។ អំពីបក្ស លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) បានបញ្ជាក់ថា បក្សយើងត្រូវតែមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះប្រជាជន ថែទាំការរស់នៅទាំងសម្ភារៈ និងទាំងស្មារតីរបស់ប្រជាជន គោលនយោបាយរបស់បក្ស ដែលមិនឆ្លុះបញ្ចាំងពីផលប្រយោជន៍ប្រជាជន របស់ប្រទេសជាតិ មិនស្របនឹងក្រិតក្រម​នៃការវិវត្តន៍ប្រវត្តិសាស្ត្រ គឺជាគោលនយោបាយខុសឆ្គង ។ ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន គឺជាក្រិតក្រមស្ថេរភាព ការអភិវឌ្ឍ និងជាសកម្មភាពរបស់បក្ស និងជាកត្តាសម្រេចការបង្កើតកម្លាំងរបស់បក្ស។ វិភាគអំពីភាពខុសគ្នារវាងនីតិរដ្ឋសង្គមនិយម និងនីតិរដ្ឋមូលធននិយម លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) បានបញ្ជាក់យ៉ាងច្បាស់ថា "នីតិរដ្ឋសង្គមនិយមគឺមានលក្ខណៈសំខាន់ខុសពីនីតិរដ្ឋមូលធននិយមត្រង់ថា៖ នីតិរដ្ឋមូលធននិយម ជាការពិត គឺជាឧបករណ៍ការពារ និងបម្រើផលប្រយោជន៍របស់វណ្ណៈអភិជន ចំណែកនីតិរដ្ឋនៅក្រោមរបបសង្គមនិយម គឺជាឧបករណ៍បង្ហាញ និងអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ធានា និងការពារផលប្រយោជន៍របស់ភាគច្រើនប្រជាជន។ ​

លោកលេខាធិការមជ្ឈិមបក្ស  និងជាប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) បានអញ្ជើញសួរសុខទុក្ខ និងប្រគល់ជូនអំណោយបុណ្យតេតដល់លោក ហ័ងវ៉ាន់បាវ (Hoang Van Bao) សាក្សីប្រវត្តិសាស្ត្រនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២ នៃបក្សកម្មុយនិស្តវៀតណាម) នៅឃុំ គីមប៊ិញ (Kim Binh) ស្រុក ចៀមហ័រ(Chiem Hoa) ខេត្ត ទៀនក្វាង (Tuyen  Quang) នាថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៨ ។ រូបថត៖ VNA 

អំពីសេដ្ឋកិច្ចទីផ្សារសង្គមនិយម លោក ង្វៀន​ ភូត្រុង (Nguyen Phu Trong) បានសង្ខេបថា "លក្ខណៈមូលដ្ឋាន លក្ខណៈសំខាន់មួយ នៃតម្រង់ទិសសង្គមនិយមក្នុងសេដ្ឋកិច្ចទីផ្សារនៃប្រទេសយើង គឺការផ្សារភ្ជាប់សេដ្ឋកិច្ច​ជាមួយសង្គម ឯកភាពគោលនយោបាយសេដ្ឋកិច្ចជាមួយនឹងគោលនយោបាយសង្គម កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គមនៅក្នុងជំហាននីមួយៗ ក្នុងគោលនយោបាយនីមួយៗ និងក្នុងដំណើរការអភិវឌ្ឍទាំងមូល" "គោលនយោបាយសេដ្ឋកិច្ចនីមួយៗត្រូវតែឆ្ពោះទៅរកគោលដៅអភិវឌ្ឍសង្គម​ លើកទឹកចិត្តការរកស៊ីធ្វើមានស្របច្បាប់ ដើរទន្ទឹមគ្នាជាមួយនឹងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ថែទាំមនុស្សមានគុណបំណាច និងអ្នកអភ័ពជួបនឹងទុក្ខលំបាក​។


អស់មួយជីវិតរបស់លោកអគ្គលេខាបក្ស ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) បានលះបង់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ ដោយស្មារតី និងឆន្ទៈដែកថែប មិនថយក្រោយពេលប្រឈមមុខនឹងឧបសគ្គ និងការលំបាក ជាការបញ្ជាក់ពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ដោយចាត់ទុក "កិត្តិយសជាប្រការដ៏ពិសិដ្ឋ​ និងឧត្តុង្គឧត្តមបំផុត" ប្រកាន់ខ្ជាប់នូវគោលការណ៍ រស់អស់មួយជីវិត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ពិតជាគំរូឆ្នើមអំពីក្រមសីលធម៌បដិវត្តន៍ដ៏ស្អាតស្អំ "សុចរិតឥតលម្អៀង" រស់នៅសាមញ្ញ រចនាបទធ្វើការប្រជាធិបតេយ្យ ខិតខំព្យាយាម ​វិទ្យាសាស្រ្ត ព្រមទាំង​គោរព និងស្រលាញ់មនុស្ស... ដែល​ទទួលបានការគោរព ជំនឿទុកចិត្តស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ពីកងជួរកម្មាភិបាល បក្ខជន និងប្រជាជន និងទទូលបានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ./.

អត្ថបទ៖ លោកឧត្តមសេនីយ៍ឯក តូឡឹម (To Lam) សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បច្ចេកទេសនិង​ក្រាហ្វិក៖ ហឿង​ថាវ ប្រែសម្រួលដោយង្វៀនយ៉ាង

 



top