ព័ត៌មាន លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ 07/02/2024 នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (រដ្ឋធានី ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញជាអធិបតីនៅជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងអតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ ក៏មានវត្តមានលោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីនៅជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងអតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VGP)នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការ គោរព និងការដឹងគុណចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ ជនរួមជាតិ យុទ្ធជនទូទាំង ប្រទេស និងជនរួមជាតិនៅឯបរទេស ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិក្នុងប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងផ្ញើសេចក្ដី ជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជនដែលកំពុងការពារអធិបតេយ្យភាពដែនដី ព្រំដែន កោះសមុទ្ររបស់មាតុភូមិនិងសន្តិភាពសម្រាប់ប្រជាជន។លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំរោង ឆស័ក ២០២៤ គឺជាឆ្នាំដ៏មានសារ សំខាន់ខ្លាំងក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់ កាល ២០២១-២០២៥ ដូច្នេះប្រព័ន្ធនយោបាយទាំងមូលចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង សម្រេច ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្រិតខ្ពស់បំផុត; រក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ផ្តោតលើការដោះស្រាយការលំបាកសម្រាប់ប្រតិបត្តិការផលិតកម្ម និងអាជីវ កម្ម បន្តអភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ការពារបរិស្ថាន ធានាសុខុមាលភាពសង្គម ថែទាំ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។លើសពីនេះ ត្រូវពង្រឹងការការពារជាតិ និងសន្តិសុខ រក្សាឯករាជ្យ អធិបតេយ្យភាពជាតិ ធានា សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិយាកាសសន្តិភាព និងស្ថិរ ភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។ លោកអគ្គលេខាបក្សបានក្រើនរំលឹកថា ភារកិច្ចសំខាន់នាពេលខាងមុខនេះគឺ ជំរុញខ្លាំងនូវផលិតកម្ម និងអាជីវកម្ម; ថែទាំជីវភាពរស់នៅរបស់ប្រជាជន កម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ចការពារមាតុប្រទេសនៅព្រំដែន កោះសមុទ្រ; ថែទាំឲ្យ ប្រជាជនទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។មុននោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ - មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ស្ថិតនៅក្នុងវិមានប្រធានរដ្ឋ៕

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (រដ្ឋធានី ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញជាអធិបតីនៅជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងអតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ ក៏មានវត្តមានលោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីនៅជំនួបសំណេះសំណាលនិងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងអតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VGP)នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការ គោរព និងការដឹងគុណចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ ជនរួមជាតិ យុទ្ធជនទូទាំង ប្រទេស និងជនរួមជាតិនៅឯបរទេស ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិក្នុងប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងផ្ញើសេចក្ដី ជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជនដែលកំពុងការពារអធិបតេយ្យភាពដែនដី ព្រំដែន កោះសមុទ្ររបស់មាតុភូមិនិងសន្តិភាពសម្រាប់ប្រជាជន។លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំរោង ឆស័ក ២០២៤ គឺជាឆ្នាំដ៏មានសារ សំខាន់ខ្លាំងក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់ កាល ២០២១-២០២៥ ដូច្នេះប្រព័ន្ធនយោបាយទាំងមូលចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង សម្រេច ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្រិតខ្ពស់បំផុត; រក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច ផ្តោតលើការដោះស្រាយការលំបាកសម្រាប់ប្រតិបត្តិការផលិតកម្ម និងអាជីវ កម្ម បន្តអភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ការពារបរិស្ថាន ធានាសុខុមាលភាពសង្គម ថែទាំ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។លើសពីនេះ ត្រូវពង្រឹងការការពារជាតិ និងសន្តិសុខ រក្សាឯករាជ្យ អធិបតេយ្យភាពជាតិ ធានា សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិយាកាសសន្តិភាព និងស្ថិរ ភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។ លោកអគ្គលេខាបក្សបានក្រើនរំលឹកថា ភារកិច្ចសំខាន់នាពេលខាងមុខនេះគឺ ជំរុញខ្លាំងនូវផលិតកម្ម និងអាជីវកម្ម; ថែទាំជីវភាពរស់នៅរបស់ប្រជាជន កម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ចការពារមាតុប្រទេសនៅព្រំដែន កោះសមុទ្រ; ថែទាំឲ្យ ប្រជាជនទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។មុននោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ - មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ស្ថិតនៅក្នុងវិមានប្រធានរដ្ឋ៕