ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំសំខាន់ៗស្តីពីស្ថានភាពជំងឺកូវីដ ១៩

លោកអគ្គលេខាបក្សNguyen Phu Trong បានស្នើឱ្យរដ្ឋាភិបាលនិងក្រសួងស្ថាប័ននានា បន្តធ្វើការព្យាករណ៍ស្ថានការណ៍ជាអចិន្ត្រៃយ៍ អនុវត្តន៍ដោយសមកាលកម្មនិងមានការមូលមតិជាឯកច័ន្ទ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៤ ខែសីហានៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ ស្តីពីការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ អញ្ជើញចូលរួមក្នុងជំនួបធ្វើការនេះមានប្រធានរដ្ឋ លោក Nguyen Xuan Phuc , នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue។  ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong  បានកោតសរសើរចំពោះកម្លាំងពេទ្យជួរមុខ កម្លាំងកងទ័ព កម្លាំងប៉ូលីស និងក្រសួងស្ថាប័ននានាដែលបានចូលរួមដោយមានការប្តេជ្ញាចិត្តខ្ពស់មានការព្យាយាមយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងជំងឺនិងត្រូវបានប្រជាជនមួយចំនួនធំគាំទ្រផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យរដ្ឋាភិបាលនិងក្រសួងស្ថាប័ននានា បន្តធ្វើការព្យាករណ៍ស្ថានការណ៍ជាអចិន្ត្រៃយ៍ អនុវត្ត ន៍ដោយសមកាលកម្មនិងមានការមូលមតិជាឯកឆន្ទ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top