ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

នាថ្ងៃទី ១៣ ខែកញ្ញា នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលជួបនិងពិភាក្សាការងារជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាដែលកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម..
  លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបពិជាមួយប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន។ រូបថត៖ VNA  

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានទទួលស្វាគមន៍យ៉ាង​កក់ក្តៅ​រាក់ទាក់​ចំពោះគណៈប្រតិភូ និងសម្តេច ហេង សំរិនបានពាំនាំការផ្តាំផ្ញើការសួរសុខទុកពីព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រធាន​បក្ស​ប្រជាជន​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះលោកអគ្គលេខាធិការបក្ស  Nguyen Phu Trong។ សម្តេច ហេង​សំរិន ​ បានសម្តែង​នូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។

សមមិត្ត ហេង សំរិន បានជូនពរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង និងគ្រប់​ជ្រុង​ជ្រោយដែល​មាន​អត្ថន័យជាប្រវត្តិសាស្ត្រ ដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ ហើយសម្តេចក៏សម្តែងនូវជំនឿរបស់ខ្លួន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអស្ចារ្យជាច្រើន អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី XIII និងកសាងប្រទេសវៀតណាមទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែល​មានឧស្សាហ៍កម្មដ៏ទំនើប និងមានមាន​ឋានៈខ្ពស់ក្នុងឆាកអន្តរជាតិ។ 

  លោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងគណៈប្រតិភូវៀតណាម-កម្ពុជា។ រូបថត៖ Tri Dung/VNA  

លោក​អគ្គលេខាបក្ស  Nguyen Phu Trong បានវាយតំំលៃខ្ពស់​នូវ​ដំណើរ​ទស្សនកិច្ច​លើកនេះ​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោក​អគ្គលេខាបក្សក៏ថ្វាយព្រះពរ និង​ផ្ញើ​ការសួរសុខទុក្ខដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រធានបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា។  លោក​អគ្គលេខាបក្ស  Nguyen Phu Trong អបអរសាទរចំពោះសមិទ្ធិផលនានាដែល​កម្ពុជា​សម្រេចបាន ជាពិសេសការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ ប្រកបដោយជោគជ័យ ហើយលោកក៏ជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនបន្ថែមទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់អំពីភាពជាអ្នកជិតខាងល្អ និងជាបងប្អូនជិតស្និទ្ធនឹងគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក្នុងសម័យ​សង្គ្រាម ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស នាសព្វថ្ងៃនេះ ។ ទន្ទឹមនឹងនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ៕

 

 


top