ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទកាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនិងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ អបអរសាទរចំពោះសមិទ្ធិផលនានាដែលឡាវសម្រេចបាន ក្រោយរយៈពេល ២ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១១។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទួលជួបលោក Thongsalith Mangnomek លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទអញ្ជើញទួលជួបលោក Thongsalith Mangnomek លេខាមជ្ឈិមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោក Thongsalith Mangnomek បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងជាច្រើនទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនិងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ អបអរសាទរចំពោះសមិទ្ធិផលនានាដែលឡាវសម្រេចបាន ក្រោយរយៈពេល ២ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១១។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើថា នាពេលខាងមុខ ខុទ្ទកាល័យមជ្ឈិមបក្សទាំងពីរ នឹងបន្តពង្រីកប្រពៃណីរបស់ខ្លួន សម្របសម្រួល ផ្លាស់ប្ដូរមតិអំពីទ្រឹស្ដីនិងការអនុវត្តជាក់ស្តែង បទពិសោធន៍ និងសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងការងារយុទ្ធសាស្ត្រ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យមជ្ឈិមបក្សទាំង២ និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្​សទាំងពីរ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សទាំងពីរ៕

top