ព័ត៌មាន

លោកស្រីប្រធានរដ្ឋស្តីទី ប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមនៅបរទេស ចំនួន ១៥ រូប

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅបរទេសសម្រាប់អាណត្តិ ២០២៣-២០២៦ សម្រាប់កម្មាភិបាលការទូតចំនួន ១៥ រូប។
ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan មានបំណងចង់ឱ្យឯកអគ្គរដ្ឋទូតខិតខំប្រឹងប្រែងដើម្បីរួមចំណែកកសាងការទូតទំនើប ទូលំទូលាយ និងនិរន្តរភាព
 

លោក លោកស្រីឯកអគ្គរដ្ឋទូតនឹងបំពេញបេសកកម្មនៅទ្វីបចំនួន ៤ ផ្សេងៗគ្នា (អាស៊ី អឺរ៉ុប អាមេរិក អាហ្រ្វិក) ក្នុងនោះមានដៃគូសំខាន់ៗជាច្រើន និងមិត្តជាប្រពៃណីរបស់វៀតណាម។

អបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានប្រគល់ជូនបេសកកម្មការទូតលើកនេះ ប្រធានរដ្ឋស្តីទីបានសង្កត់ធ្ងន់ថា ការកាន់តំណែងរបស់លោក លោកស្រីឯកអគ្គរដ្ឋទូត ស្របពេលជាមួយនឹងរយៈពេលដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលជាការបោះជំហានយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តបេសកកម្មបច្ចុប្បន្ននេះ ដោយសម្រេចបាននូវគោលដៅនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២១-២០២៥។  លោកស្រីប្រធានរដ្ឋស្តីទីបានស្នើថា ស្ថាប័នការទូតទាំងមូល រួមទាំងបេសកកម្មតំណាងរបស់វៀតណាមនៅក្រៅប្រទេស ត្រូវតែជាខ្សែប្រយុទ្ធជួរមុខក្នុងការកសាង និងការពារជាតិ លើកកំពស់តួនាទីត្រួសត្រាយនៃវិស័យកិច្ចការបរទេស៕


top