នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរាជទូតជប៉ុន លោក Ito Naoki ដែលមកជូនសារតាំងដើម្បីចាប់ផ្ដើមអាណត្តិបេសកកម្មនៅវៀតណាម។
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលសារតាំងពីឯកអគ្គរាជទូតជប៉ុន។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។
ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ជួរមុខរបស់វៀតណាម; ជាដៃគូ ODA ដ៏ធំបំផុត;
ដៃគូការងារធំទីពីរ; ជាវិនិយោគិនដៃគូទេសចរណ៍ធំទី៣
និងជាដៃគូពាណិជ្ជកម្មធំទី៤របស់វៀតណាម... ដូច្នេះហើយ លោកស្រីប្រធានរដ្ឋស្តីទី Vo
Thi Anh Xuan បានស្នើថា នាពេលខាងមុខ
ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបតែបានបង្កើត;
ទន្ទឹមនឹងនោះ បង្កើនការជួបប្រាស្រ័យ
និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បន្តសម្របសម្រួល
និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា
ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្ម
កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន; ផ្តល់ដើមទុន ODA
ជំនាន់ថ្មីក្នុងវិស័យ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ
ការផ្លាស់ប្ដូរឌីជីថល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សុខាភិបាល; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ semiconductor ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង
ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ។ ល។
រីឯខ្លួនវិញ
លោកឯកអគ្គរាជទូត Ito បានអះអាងថា ព្រះចៅអធិរាជជប៉ុនគាំទ្រ
និងមានបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរជាមួយវៀតណាម។
លោកឯកអគ្គរាជទូតសង្ឃឹមថា នាពេលខាងមុខ
ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្តូរឌីជីថល
និងការផ្លាស់ប្តូរបៃតង៕