រូបថត

លោកស្រីបណ្ឌិតផ្នែកអប់រំ ង្វៀន ធុវអាញ (Nguyen Thuy Anh) និងរឿងរ៉ាវធំឡើងជាមួយកុមារ

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំ ដើម្បីជួយកុមារចាត់ទុកថា ការអានជាចំណូលចិត្តផ្ទាល់ខ្លួន សកម្មភាពស្ម័គ្រចិត្ត និងបង្កើតទម្លាប់ពេញមួយជីវិត។

លោកស្រីបណ្ឌិតផ្នែកអប់រំ ង្វៀន​ ធុវអាញ (Nguyen Thuy Anh) ថ្មីៗនេះបានបោះឆ្នោតនិង​ជ្រើសរើសជាស្រ្តីបំផុសគំនិតកំពូលទាំង ២០ ក្នុងឆ្នាំ២០២១ ដោយទស្សនាវដ្តី Forbes

បន្ទាប់ពីរយៈពេល ១៧ ឆ្នាំនៃការរស់នៅ និងសិក្សានៅប្រទេសរុស្ស៊ី លោកស្រីបណ្ឌិត ធុវអាញ (Thuy Anh) បានត្រឡប់ទៅប្រទេសវៀតណាមវិញជាមួយនឹងការភ្ញាក់ផ្អើលជាច្រើនចំពោះ "ការផ្លាស់ប្តូរយ៉ាងខ្លាងក្លា" នៃស្រុកកំណើតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យលោកស្រីបណ្ឌិត ធុវអាញ (Thuy Anh) កាន់តែភ្ញាក់ផ្អើល និងព្រួយបារម្ភជាងគឺការព្រួយបារម្ភ និងការគិតគូររបស់ឪពុកម្តាយក្នុងដំណើរនៃការអប់រំកូនរបស់ពួកគេ។

ក្នុងឆ្នាំ ២០១០ ក្លឹបអាន​សៀវភៅជាមួយកុមារបានបង្កើត ដោយសារការព្រួយបារម្ភនេះ។ ពាក្យស្លោករបស់ក្លឹបក៏បង្ហាញយ៉ាងច្បាស់អំពីបេសកកម្ម និងបំណងប្រាថ្នារបស់ស្ថាបនិកផងដែរ៖ "អានសៀវភៅជាមួយកុមារ - ធំឡើងជាមួយកុមារ" ។

នៅក្នុងពេលជួបជុំដំបូង ក្លឹបបានទទួលការចុះឈ្មោះពី ២០០ គ្រួសារ ដែលជាចំនួនធ្វើឲ្យអ្នករៀបចំមានការភ្ញាក់ផ្អើល។ ចាប់តាំងពីពេលនោះមក ក្លឹបអាន​សៀវភៅ​ជាមួយ​កុមារបានក្លាយជា "ដំបូលរួម" នៃគ្រួសារ។

លោកស្រី បណ្ឌិត​ផ្នែក​អប់រំ ង្វៀន​ ធុវអាញ ( Nguyen Thuy Anh) ថ្មីៗនេះបានបោះឆ្នោតនិង​ជ្រើសរើសស្ត្រីបំផុសគំនិតកំពូលទាំង ២០ ក្នុងឆ្នាំ ២០២១ ដោយទស្សនាវដ្តី Forbes ។ រូបថត៖ កុង​ដាត

ក្លឹបអានសៀវភៅជាមួយកុមារ ឥឡូវនេះបានក្លាយជាផ្ទះដ៏គួរឱ្យស្រឡាញ់សម្រាប់កុមារ។ រូបថត៖ កុងដាត

ព័ត៌មានលម្អិតនៃរចនានៅក្លឹបអាន​សៀវភៅ​ជាមួយ​កុមារ គឺមានភាពស្និទ្ធស្នាលនឹងបរិស្ថាន និងសមរម្យសម្រាប់អាយុរបស់កុមារ។ រូបថត៖ កុងដាត

នៅទីនោះមានសៀវភៅដ៏មានតម្លៃជាច្រើនប្រភេទសម្រាប់កុមារនៅ។ រូបថត៖ កុងដាត

ជ្រុងមួយនៃក្លឹបអាន​សៀវភៅជាមួយកុមារ។ រូបថត៖ កុងដាត

លោកស្រី​បណ្ឌិត​ផ្នែកអប់រំ ង្វៀន​ ធុយ​អាញ (Nguyen Thuy Anh) កំពុងនិយាយសំណេះសំណាល ជាមួយក្មេងៗ នៅក្លឹប។ រូបថត៖ កុងដាត

ដោយចំណេះដឹងក្នុងវិស័យអប់រំ លោកបណ្ឌិត ធុវអាញ ( Thuy Anh) មានបំណងចង់ចែករំលែក និងដោះស្រាយកង្វល់ និងការព្រួយបារម្ភរបស់ឪពុកម្តាយក្នុងដំណើរអប់រំកូនៗ របស់ពួកគេ។ រូបថត៖ កុងដាត

ពេលវេលាសម្រាប់ការអានធ្វើឡើងរៀងរាល់សប្តាហ៍ ទោះបីជាក្លឹបមិនទាន់មានទីតាំងជាក់លាក់ក៏ដោយ ដូច្នេះសកម្មភាពជួបជុំត្រូវតែរៀបចំដោយបត់បែន តាមទីតាំងផ្សេងៗគ្នា។ ប៉ុន្តែ​ការ​លំបាក​ទាំង​នោះ​មិន​បានរារាំង​ការ​បោះ​ជំហាន​របស់​លោកស្រីបណ្ឌិតផ្នែក​អប់រំ ង្វៀន ធុយអាញ (Nguyen Thuy Anh) នៅឡើយ។

ក្នុងឆ្នាំ ២០១៤ ក្លឹបអាន​សៀវភៅជាមួយកុមារត្រូវបានជ្រើសរើសទម្រង់រូបភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌពានរង្វាន់ទម្រង់រូបភាព​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើកទី ១០ នៃ ពានរង្វាន់អន្តរជាតិឌូបៃដោយគណៈមេប្រយោគអន្តរជាតិ

លោកស្រីបណ្ឌិតផ្នែក​អប់រំ ង្វៀន ធុយអាញ (Nguyen Thuy Anh) បានរចនា ស្រាវជ្រាវ និងសាកល្បង ដើម្បីបង្កើតដំណើរការប្រតិបត្តិការនៃបណ្តា​ក្លឹប ដោយបញ្ចូលកម្មវិធីបណ្តុះបណ្តាលដល់គ្រូបង្រៀន ឪពុកម្តាយនៅសាលារៀន និងមគ្គុទ្ទេសក៍ក្លឹបនៅតាមបណ្តាស្រុកភាគច្រើននៃខេត្តមួយចំនួន៖ Dខេត្ត ដៀនបៀន (Dien Bien) ខេត្ត ថាញ​ហ័រ ( Thanh Hoa) ខេត្ត ក្វាងទ្រី (Quang Tri) ខេត្ត ក្វាងង៉ាយ (Quang Ngai) ខេត្ត ថាយ​ប៊ិញ (Thai Binh) ខេត្តហាយ៉ាង (Ha Giang) ជាដើម គម្រោងដែលអនុវត្តដោយលោកស្រីបណ្ឌិតផ្នែកអប់រំ​ ធុយអាញ (Thuy Anh) អាចគេបានគេលើកឡើងដូចជា៖ ចក្ខុវិស័យពិភពលោក ទីលំហ​អាន បាយ​មាន​សាច់ ចំណេះដឹង​និង​បំណងប្រាថ្នា សៀវភៅ​របស់កុមារ

ចាប់ពីខែតុលា ឆ្នាំ ២០១៤ ដល់ខែតុលា ឆ្នាំ ២០១៥ លោកស្រីបណ្ឌិត ធុយអាញ (Thuy Anh) បានបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ៣៦៨ នាក់នៅ ស្រុក វីស្វៀន (Vi Xuyen) ស្រុក​ ដុង​វ៉ាន់ (Dong Van) ស្រុក​ ម៉ែវវ៉ាក (Meo Vac) ក្វាងបា ( Quang Ba) អៀន​មិញ (Yen Minh)  ខេត្ត ហាយ៉ាង (Ha Giang) ហើយបានសហការ និងចែករំលែកទម្រង់រូបភាពជាមួយសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យជាច្រើន។ នៅទីក្រុងហាណូយ (Ha Noi)

  លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh) កំពុងបង្រៀនសិស្សវៀតណាម នៅប្រទេសអាល្លឺម៉ង់។ លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh) ផ្តល់ 

 លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh) កំពុងបង្រៀនសិស្សវៀតណាម នៅប្រទេសអាល្លឺម៉ង់។ លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh) ផ្តល់  

លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh)  ក្នុងworkshop ​​ដើម្បីស្វែងយល់នូវភាសាប៉ូឡូញនៅវិទ្យាស្ថាន Goethe-Institut។ រូបថត៖ លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (Nguyen Thuy Anh) ផ្តល់ 

លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (  Nguyen Thuy Anh)  នៅឯពិធី​ណែនាំនូវ សៀវភៅ Andersen នៅ Lespace។ រូបថត៖ រូបថត៖ លោកស្រីបណ្ឌិត​ផ្នែកអប់រំ ង្វៀន ធុយអាញ (Nguyen Thuy Anh) ផ្តល់

សកម្មភាពដ៏គំរូមួយទៀតដែលលោកស្រីបណ្ឌិត ផ្នែក​អប់រំ ធុយអាញ (Thuy Anh) អនុវត្តដោយជោគជ័យគឺសកម្មភាពសម្រាប់កុមារ ក្នុងការស្វែងយល់អំពីសិល្បៈប្រពៃណីដូចជា ល្ខោន សិល្បប្រជាប្រិយ ដែលមានគោលបំណង បណ្តុះស្នេហាចំពោះសិល្បៈប្រជាប្រិយជាតិ ដើម្បីជួយយុវជនវៀតណាមកសាងគ្រឹះស្ថាន​វប្បធម៌ដ៏រឹងមាំ ដើម្បីក្លាយជាពលរដ្ឋសកលជំរុំវិស្សមកាល EcoCamp - ជំរុំអំពី​​ការស្វែងយល់នូវ​បំណិនអាជីពដែលបានក្លាយជាសកម្មភាពដែលកុមារទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ។

លោកស្រីបណ្ឌិត ផ្នែក​អប់រំ ធុយអាញ (Thuy Anh) ក៏បានគេស្គាល់ថាជា អ្នកនិពន្ធ កវី និងអ្នកបកប្រែ។ កម្រងសៀវភៅ "ញឹម ញឹម - សប្បាយរីករាយជាមួយភាសាវៀតណាម - មេខ្លាទន់ភ្លន់ - ថ្ងៃមុន ថ្ងៃនេះ ថ្ងៃក្រោយ" បានក្លាយជាមិត្តដែលមិនអាចខ្វះបានរបស់កុមារដែលចង់ស្វែងយល់ និងស្វែងយល់នូវពិភពលោកជុំវិញពួកគេ ទន្ទឹម​នឹងនេះជួយពួកគេឱ្យអនុវត្តជំនាញរបស់ខ្លួនពួកគេ គោរព​បអារម្មណ៍ជាមួយមនុស្សជាទីស្រឡាញ់នៅជុំវិញពួកគេ។ ស្នាដៃរបស់គាត់គឺជាកន្លែងរក្សាទុករឿងរបស់កុមារ។

ក្រៅពីសកម្មភាពក្នុងស្រុក លោកស្រីបណ្ឌិត ធុយអាញ (Thuy Anh) ក៏ចូលរួមសកម្មភាពបង្រៀនភាសា និងណែនាំវប្បធម៌វៀតណាមដល់សហគមន៍ជនវៀតណាមនៅទីក្រុង Warsaw ប្រទេសប៉ូឡូញនិង សហគមន៍ជនវៀតណាមនៅ Stuttgart ប្រទេសអាល្លឺម៉ង់ ផងដែរ ឬចូលរួមក្នុងកម្មវិធីមហោស្រពនិពន្ធអក្សរសាស្ត្រដែលរៀបចំដោយសមាគមអ្នកនិពន្ធរុស្ស៊ី ដើម្បីជួយយុវជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើតអាចយល់ និងស្រឡាញ់ភាសាវៀតណាមកាន់តែច្រើន។ ក្នុងសកម្មភាព ឬកម្មវិធីណាមួយដែលបានរៀបចំ គេអាចមើលឃើញថា លោកស្រីបណ្ឌិត ធុយអាញ (Thuy Anh) មានព្រលឹងបរិសុទ្ធ ស្រឡាញ់ការងារ - ស្រឡាញ់កុមារ ថាមពលវិជ្ជមាន និងសារដ៏មានតម្លៃអំពីវិជ្ជាជីវៈគ្រូបង្រៀន។ ហេតុ​ដូច្នេះ​ហើយ​​ នោះជាមូលហេតុដែលមនុស្ស​ជា​ច្រើន​បាន​ហៅ​លោកស្រី​បណ្ឌិត ធុយអាញ (Thuy Anh) ថា​ជា​ «អ្នក​នាំ​​​អារម្មណ៍»


top