រូបថត

លោកស្រី បា ធីចើម (Ba Thi Cham) - អ្នកវិទ្យាសាស្ត្រលើកកម្ពស់តួនាទីដើមឱសថវៀតណាម។

ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ nano ដើម្បី​ផលិត​ចេញថ្នាំឱសថបុរាណ​ពី​​​ដើម​ឱសថ​​​វៀតណាម ​លោកស្រី​ បរិញ្ញា​ជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) (ធ្វើ​ការ​ នៅ​វិទ្យាស្ថាន​គីមីចំណុះ​បណ្ឌិត្យ​សភា​​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម) គឺ​ជា​មនុស្សម្នាក់​លើក​កម្ពស់តំលៃនូវ​ដើម​ឱសថ​វៀតណាម ។ ដោយ​​លទ្ធផល​ពី​ការស្រាវជ្រាវរបស់​អ្នក​វិទ្យាសាស្ត្រ​រូបនេះ  លោកស្រី ចើម (Cham) ​បាន​ទទួល​ពាន​រង្វាន់​​ស្ត្រី​​ច្នៃប្រឌិត​ នា​ឆ្នាំ២០១៧ ដែល​ប្រគល់​​ដោយ​​សមាគមន៍​សម្ព័ន្ធ​ស្ត្រី​វៀតណាម។

ការច្នៃប្រឌិតអាស្រ័យទៅលើធម្មជាតិ

នៅពេលធ្វើការនៅវិទ្យាស្ថានគីមី លោកស្រីបា ធីចើម (Ba Thi Cham)  - អ្នកវិទ្យាសាស្ត្របានទទួលភារកិច្ចបង្កើតឡើងបន្ទប់ធ្វើពិសោធន៍អំពីប្រសិទ្ធភាពជីវសាស្ត្រ (នាសព្វថ្ងៃនេះបានដូរឈ្មោះគឺបន្ទប់ជីវគីមី ចំណុះវិទ្យាស្ថានគីមី) ដើម្បីស្រាវជ្រាវប្រសិទ្ធភាពនៃដើមឱសថ។

នៅពេលវិទ្យាស្ថានគីមីសហការជាមួយក្រុមហ៊ុនផលិតផលិតផលឱសថ Tibotec (នៃប្រទេសប៊ែលស៊ិក) ដើម្បីស្រាវជ្រាវអំពីអង់ទីប៊ីយ៉ូទឹក ប្រឆាំងនឹងមេរោគ ប្រឆាំងនឹងកោសិកាមហារីកពីដើមឱសថវៀតណាម។ ក្នុងអំឡុងពេលស្រាវជ្រាវនូវគម្រោងនេះ លោកស្រី បា ធីចើម (Ba Thi Cham) បានជ្រើសរើសនិងចាត់ទៅរៀន នៅបន្ទប់ពិសោធន៍មួយ នៅប្រទេសប៊ែលស៊ិក ហើយត្រឡប់ទៅវៀតណាមវិញ សំដៅបង្កើតបន្ទប់ពិសោធន៍ស្រាវជ្រាវនូវប្រសិទ្ធភាពដើមឱសថវៀតណាម។

នាឆ្នាំ២០០៥ លោកស្រីបា ធីចើម (Ba Thi Cham) បានចាត់ទៅរៀននៅប្រទេសប៊ែលស៊ិក បន្ទាប់មកលោកស្រីរូបនេះបន្តចាត់ទៅរៀននៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី ដើម្បីស្រាវជ្រាវនូវប្រសិទ្ធភាពជីវគីមី បច្ចេកវិទ្យា nano…

ក្នុងរយៈពេលសិក្សានៅបរទេស លោកស្រីបានស្រាវជ្រាវក្នុងបន្ទប់ពិសោធន៍ដ៏ទំនើប ដែលជាកន្លែងទទួលគំរូធម្មជាតិ សម្បីតែបណ្តាជាតិគីមីដែលផ្ញើពីគ្រប់ទីសទីលើពិភពលោក។ “ការងារនេះបានជួយខ្ញុំទទួលទន្និន័យជាច្រើន អំពីប្រសិទ្ធភាពរបស់ដើមរុក្ខជាតិវៀតណាម ចាប់ទាំងពីប្រភេទដើមរុក្ខជាតិមិនទាន់មានឈ្មោះក្នុងវចនានុក្រមឯកទេសនៅឡើយ” លោកស្រី ចើម (Cham) បាននិយាយឲ្យដឹងថា។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) (វិទ្យាស្ថានគីមីចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) បានទទួលពានរង្វាន់ស្ត្រីច្នៃប្រឌិត។


លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) (រាប់ពីលេខមួយ ពីខាងស្តាំ)
ក្នុងពិធីប្រគល់ពានរង្វាន់ស្ត្រីច្នៃប្រឌិត នាឆ្នាំ២០១៧។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) (រាប់ពីលេខមួយ ពីខាងស្តាំ)
ក្នុងពិធីប្រគល់ពានរង្វាន់ស្ត្រីច្នៃប្រឌិត នាឆ្នាំ២០១៧។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham)  (លេខពីររាប់ពីខាងស្តាំ) កំពុងនិយាយអំពីផលិតផល
ក្នុងការតាំងពិព័រណ៍ស្រ្តីច្នៃប្រឌិត នាឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទបណ្តា
អ្នកវិទ្យាសាស្ត្រជាស្រ្តី នៅតំបន់អាស៊ី – ប៉ាស៊ីហ្វិក ឆ្នាំ២០១៨។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) (លេខមួយរាប់ពីខាងស្តាំ) អញ្ជើញចូលរួម
ក្នុងសន្និសីទបណ្តាអ្នកវិទ្យាសាស្ត្រជាស្រ្តី នៅតំបន់អាស៊ី – ប៉ាស៊ីហ្វិក ឆ្នាំ២០១៨។



គម្រោង "បច្ចេកវិទ្យាផលិតអាហារបំប៉នសុខភាពដែលមានប្រភពដើមពីដើមឱសថ និងប្រើប្រាស់បច្ចេកវិទ្យា Nano"។ បន្ទាប់មក គម្រោងនេះបានអនុវត្ត និងសាកល្បងនិងស្រាវជ្រាវនូវប្រសិទ្ធភាពនៃបណ្តាផលិតផល  Metaherb ជាច្រើនប្រភេទ។

 

តាម លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) ថ្នាំឱសថបុរាណនិយាយរួម ដែលផលិតពីដើមឱសថចំនួន ៣០ ប្រភេទ ក្នុងនោះមាន ៤ ដល់ ៥ ប្រភេទ ដែលផ្ទុកធាតុសកម្មមានប្រសិទ្ធភាព។  ទន្ទឹមនឹងនេះក៏ផ្ទុកជាតិគ្មានប្រសិទ្ធភាពនៅឡើយ។ បណ្តាជាតិនេះអាចរារាំងការស្រូបយកធាតុសកម្ម និងអាចបង្កប្រសិទ្ធភាពបន្ទាប់បន្សំ។

តាម លោកស្រី ចើម (Cham) ការប្រើប្រាស់ដើមឱសថតាមបែបនេះមិនត្រឹមតែខ្ជះខ្ជាយ តែប៉ុណ្ណោះទេ។ ថែមទាំងបង្កប់គ្រោះថ្នាក់ ដោយជាតិពុលផ្ទុកក្នុងដើមឱសថ ដែលជៈឥទ្ធពលយ៉ាងផ្ទាល់ដល់អ្នកជំងឺ។

“នៅពេលដឹងថា ជាតិណាស្ទួនក្នុងឱសថបុរាណ ខ្ញុំអាចកាត់បន្ថយសមាសភាពនេះ ដោយការធ្វើឲ្យបរិបូរធាតុសកម្មនេះពីវត្ថុធាតុដើមមួយប្រភេទ និងបែងចែកធាតុសកម្មនេះចេញពីវត្ថុធាតុដើម ហើយផលិតយ៉ាងណា ដើម្បីធាតុសកម្មនេះងាយស្រួលស្រូបយក ងាយស្រួលប្រើប្រាស់និងរក្សាទុក”លោកស្រី ចើម (Cham) បាននិយាយ។

តាមទ្រឹស្តីក៏ដូចជាស្ថានភាពជាក់ស្តែងបានបញ្ជាក់ថា បណ្តាលទ្ធផលនៃការស្រាវជ្រាវបង្ហាញគ្មានធាតុសកម្មណាដែលបង្កើតដោយមនុស្ស និងមានប្រសិទ្ធភាពល្អប្រសើរស្មើនឹងធាតុធម្មជាតិ។ ដូច្នេះ នាសព្វថ្ងៃនេះ និន្នាការព្យាបាលជំងឺរបស់ពិភពលោកគឺការប្រើ់ប្រាស់ធាតុក្នុងបរិស្ថានធម្មជាតិ។

តាមទស្សនារបស់លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) នេះគឺជាឱកាសសំខាន់សំរាប់ថ្នាំរបស់ពេទ្យបុរាណកាន់តែរីកចម្រើន។ ប៉ុន្តែ ភាពសំខាន់គឺស្វែងរករបៀបផលិតចេញថ្នាំឱសថបុរាណ សំដៅកាត់បន្ថយចំណុចខ្សោយយ៉ាងអតិបរមា។ ថែមទាងលើកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការនិងព្យាបាលជំងឺ ផងដែរ។

ក៏តាមលោកស្រី ចើម (Cham) បានដឹងថា ក្នុងដំណើរការវិវឌ្ឍន៍ រាងកាយមនុស្សនឹងបង្កើត enzym សមស្របនិងរំលាយអាហារ ស្រូបយកធាតុសកម្មដែលមានស្រាប់ក្នុងបរិស្ថានធម្មជាតិ និងមិនប្រតិកម្មនឹងធាតុអ្វីមួយ។ ហេតុដូច្នេះ ការប្រើប្រាស់សមាសធាតុមានស្រាប់ក្នុងបរិស្ថានធម្មជាតិ នឹងសមស្របជាងការប្រើប្រាសសមាសធាតុបានបង្កើតឡើងដោយមនុស្ស។

ទស្សនៈរបស់លោកស្រី ចើម (Cham) គឺការច្នៃប្រឌិតផ្អែកទៅលើធម្មជាតិ យើងមិនអាចបង្កើតឡើងធម្មជាតិនៅឡើយ។ ហើយនេះគឺជជាមូលហេតុដែលលោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) យកចិត្តទុកដាក់លើការស្រាវជ្រាវនិងស្វែងយល់នូវដើមឱសថវៀតណាម។

ការស្វែងឃើញរូបមន្តថ្មីសំរាប់ការផលិតដើមឱសថវៀតណាម

លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) បានដឹងនិងជិតខិតដល់នូវនិន្នាការប្រើប្រាស់បច្ចេកវិទ្យា nano។ យល់ដឹងថា នេះពិតជាបច្ចេកវិទ្យាផលិតចេញ និងអាចកាត់បន្ថយភាពខ្សោយនៃដើមឱសថ។ ដូច្នេះ លោកស្រី ចើម (Cham)  ចាប់ផ្តើមគម្រោង "បច្ចេកវិទ្យាផលិតចេញតអាហារបំប៉នសុខភាពដែលមានប្រភពដើមពីដើមឱសថនិង ប្រើប្រាស់ Nano"។

និយាយអំពីរបៀបផលិតចេញអាហារនេះ លោកស្រី ចើម (Cham)  បានឲ្យដឹងថា ធាតុសកម្មបានប្រែប្រួលជាទំហំតូចស្មើ nano ម៉ែត្រដែលស្រូបយកយ៉ាងងាយស្រួលក្នុងសសៃឈាន និងបង្កើនប្រសិទ្ធភាពនៃធាតុសកម្មចំពោះរាងកាយ។

បន្ទាប់ពី បំបែកពីវត្ថុធាតុធ្វើថ្នាំ នឹងឆ្លងកាត់ដំណាក់កាលដុះផ្សិត ដើម្បីបង្កើន ឬធ្វើឲ្យថ្មីធាតុសកម្ម ហើយទើបធ្វើឲ្យ nano។ ដោយរបៀបនេះ លោកស្រី ចើម (Cham) បានជ្រើសរើស និងលើកកម្ពស់ប្រសិទ្ធភាពរបស់ដើមឱសថ។

តាមលោកស្រី ចើម (Cham) បច្ចេកវិទ្យាផលិតនេះអាចលើកកម្ពស់គុណភាពថ្នាំរបស់ពេទ្យបុរាណ ព្រមទាំងសន្សំចៃដើមឱសថ និងងាយស្រួលរក្សាទុក ដឹកជញ្ជូននិងប្រើប្រាស់ ផងដែរ។ 

 


លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) បានមកដល់តំបន់ដាំដើមឱសថ ដើម្បីត្រួតពិនិត្យ
ការប្រមូល កែច្នៃជាបឋមដើមឱសថ ដើម្បីជៀសវាងពុល និងឆ្លងផ្សិត ដែលកាត់បន្ថយ
ប្រសិទ្ធភាពនៃដើមឱសថ។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham)  បានយកចិត្តទុកដាក់
លើការជ្រើសរើសប្រភពដើមឱសថ។



លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) ត្រួតពិនិត្យរោងជាងផលិតខ្ទឹមពណ៌ខ្មៅ។


...វត្ថុធាតុធ្វើថ្នាំក្នុងក្រុមផលិតផលបង្កើនសុខភាព។



តាមលោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) ដោយបច្ចេកវិទ្យាកែច្នៃដើមឱសថនេះអាច
លើកកម្ពស់គុណភាពថ្នាំរបស់ពេទ្យបុរាណ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងសន្សំសំចៃ
និងការងាររក្សាទុកវត្ថុធាតុធ្វើថ្នាំ ផងដែរ។

 

បណ្តាផលិតផលរបស់លោក ស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) បានផ្តល់ប្រសិទ្ធភាពក្រោយរយៈពេលប្រើប្រាស់ដ៏ខ្លី បញ្ជាក់តំលៃរបស់ដើមឱសថវៀតណាម

ប្រភពដើមឱសថក៏បានបានលោកស្រី បា ធីចើម (Ba Thi Cham) យកចិត្តទុកដាក់ នៅពេលប្រើប្រាស់។ លោកស្រីរូបនេះបានមកដល់តំបន់ដាំដើមឱសថ ត្រួតពិនិត្យការប្រមូលផល ការកែច្នៃជាបឋម និងធានាដើមឱសថមិនឆ្លងផ្សិត ពុល។

នាសព្វថ្ងៃនេះ លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) បានផលិតថ្នាំបំប៉នសុខភាពចំនួន ២០ មុខ ក្នុងនោះមានផលិតផលចំនួន ៧ បាននិងកំពុងផ្ទេរបច្ចេកវិទ្យាដល់សហគ្រាស។ 


តាមលោកស្រី ចើម (Cham) សក្តានុពលដើមឱសថក្នុងម្ហូបអាហារសាមញ្ញរបស់ប្រជាជនវៀតណាម។ សម្បីតែផ្ទុកក្នុងអនុផលិតផល។ លោកស្រីបានឧទាហរណ៍ សំបកសណ្តែតខៀវ កាកសណ្តែតសៀង កាកល្ងពណ៌ខ្មៅ បន្ទាប់ពីយកប្រេង សំបកខ្ទឹមក្រហមបានប្រើប្រាស់​ ដើម្បីផលិតចេញថ្នាំព្យាបាលជំងឺ gout ខ្ទឹមពណ៌ខ្មៅល្អសំរាប់អ្នក​មានជំងឺបេះដូង។

ផលិតផលថែទាំសុខភាពរបស់លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) បានបែងចែកជាបីក្រុម៖

 

ក្រុមទីមួយគឺបណ្តាផលិតផលបង្កើនសុខភាព។ ប្រព័ន្ធស៊ាំនឹងជំងឺគឺជាយន្តការធម្មជាតិល្អបំផុតដែលជួយមនុស្ស​លើកលែងជំងឺ។ ហេតុដូច្នេះ ចង់ថែទាំសុខភាពល្អ យើងត្រូវលើកកម្ពស់ប្រព័ន្ធស៊ាំនឹងជំងឺ។ បន្ទាប់ពី​លើក​កម្ពស់ប្រព័ន្ធស៊ាំនឹងជំងឺ យើងនឹងតភ្ជាប់ព្យាលបាលជំងឺ ដែលអនុវត្តន៍ដូច្នោះការព្យាបាលជំងឺប្រកបដោយ​ប្រសិទ្ធភាពជាង។

ក្រុមទីពីរគឺបណ្តាផលិតផលជួយឧបត្ថម្ភការព្យាបាលជំងឺ ពាក់ព័ន្ធនឹងបណ្តាបំបែក ក្នុងជីវភាពរស់នៅដ៏ទំនើប ដូចជា៖ជ្រួលច្របល់ផ្លូវរំលាយជាតិ lipit ទឹកនោមផ្អែម ជំងឺ gout ជំងឺបេះដូង,...

ក្រុមទីបីគឺបណ្តាផលិតផលជួយឧបត្ថម្ភការព្យាបាលជំងឺ និងបង្កើនសុខភាពភេទ រួមមានបណ្តាផលិតផលធ្វើពីពន្លកនៃសណ្តែកសៀង បានធ្វើតុល្យភាពហរម៉ូនស្រី បំប៉នក្រលៀនបរុស...

ឃ្លាំងវត្ថុធាតុធ្វើថ្នាំរបស់វៀតណាមមានតំលៃនិងថ្លៃថ្នូរ និងអាចបង្កប់តំលៃមិនទាន់រកឃើញទេ។ ហេតុដូច្នេះហើយ បំណង់ប្រាថ្នារបស់លោកស្រី បរិញ្ញាជាន់ខ្ពស់ បា ធីចើម (Ba Thi Cham) មិនលើកកម្ពស់តួនាទីនិងតំលៃរបស់ដើមឱសថវៀតណាម តែប៉ុណ្ណោះទេ។ ថែមទាំងចួមចំណែកក្នុងការកាត់បន្ថាយការនាំចូលថ្នាំ និងប្រជាជនអាចទទួលផលប្រយោជន៍ពីទាំងគុណភាព ទាំងតំលៃ នៅពេលទិញថ្នាំឱសថ./.

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង



top