អ្នកជំនាញអប់រំ លោកស្រី តូ ធ្វីយីមក្វៀន ជាជនជាតិវៀតណាមដំបូងគេ ដែលទទួលបានងារជា អ្នកជំនាញអប់រំច្នៃតិដ្ឋឆ្នើម នៃក្រុមហ៊ុន Microsoft នៅឆ្នាំ២០១៤ (Microsoft Innovative Educator Expert Fellow)។ រូបថត៖ ថុងហាយ
លោកស្រី តូ ធ្វីយីមក្វៀន បានដឹងថា ឫសគល់នៃបញ្ហាមិនត្រឹមតែស្ថិតនៅលើសិស្សប៉ុណ្ណោះទេ តែក៏ស្ថិតនៅលើរបៀបដែលគ្រូបង្រៀនកៀកនឹងការងារបង្រៀនដែរ។ «មិនបង្ខំត្រីឱ្យឡើងដើមឈើ» - ទ្រឹស្ដីអប់រំដែលលោកស្រីប្រកាន់ខ្ជាប់បានអះអាងថា កុមារម្នាក់ៗសុទ្ធតែមានសមត្ថភាព និងវិធីសាស្ត្ររៀនសូត្រខុសៗគ្នា ហើយតួនាទីរបស់គ្រូគឺជួយពួកគាត់ឱ្យរីកចម្រើនទៅតាមភាពប្រៀបរៀងៗខ្លួន។ ដោយឆ្លងកាត់ការចំណាយពេលជាច្រើនឆ្នាំជាមួយកូនប្រុស ដើម្បីជំនះជំងឺអូទីស្សឹម និងពិបាកអំណាន លោកស្រីយល់យ៉ាងច្បាស់ថា ការអប់រំត្រូវចាប់ផ្ដើមពីការយល់ចិត្តគ្នា មិនមែនត្រឹមតែពីចំណេះដឹងនោះទេ។
ផ្តើមពីបទពិសោធន៍ផ្ទាល់ខ្លួន លោកស្រីបានបង្វែរភាពឈឺចាប់ទៅជាកម្លាំងជំរុញសង្គម។ នៅឆ្នាំ ២០១២ លោកស្រីបានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ប្រឹក្សា និងអភិវឌ្ឍការអប់រំ InnEdu ដែលបើកដំណើរការនៃការចាប់ផ្ដើមអាជីវកម្មពោរពេញទៅដោយឧបសគ្គ ប៉ុន្តែក៏ពោរពេញដោយជំនឿទៅលើការផ្លាស់ប្ដូរថ្មីដែរ។ InnEdu ផ្ដោតលើការបណ្ដុះបណ្ដាលដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំការអប់រំក្នុងវិស័យ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ គណិតវិទ្យា) និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។ ក្រោមការដឹកនាំរបស់លោកស្រី គ្រូបង្រៀនរាប់ម៉ឺននាក់នៅទូទាំងប្រទេសវៀតណាមបានបំផុសគំនិត និងទទួលបានវិធីសាស្ត្របង្រៀនបែបទំនើប។ លោកស្រីក៏ជាអ្នកសហនិពន្ធសៀវភៅ «ការរៀនសូត្រតាមរយៈគម្រោង» ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពអប់រំវៀតណាម រួមចំណែកផ្សព្វផ្សាយស្មារតីនៃការរៀនសូត្រប្រកបដោយភាពច្នៃប្រតិដ្ឋ។
លោកស្រី តូ ធ្វីយីមក្វៀន កំពុងពិភាក្សាជាមួយមិត្តរួមការងារ អំពីគម្រោងបណ្តុះបណ្តាល។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
អ្នកជំនាញអប់រំ តូ ធ្វីយីមក្វៀន គឺជាជនជាតិវៀតណាមដំបូងគេ ដែលបានក្រុមហ៊ុន Microsoft ទទួលស្គាល់ថាជា អ្នកជំនាញអប់រំប្រកបដោយការច្នៃប្រតិដ្ឋឆ្នើម។ រូបថត៖ ថុង ហាយ/កាសែតរូបភាពវៀតណាម
អ្នកជំនាញអប់រំ លោកស្រី តូ ធ្វីយីមក្វៀន ចែករំលែកអំពីជំនាញពលរដ្ឋឌីជីថល ព្រមទាំងកំណត់ទិសដៅសម្រាប់ខ្លួនឯង ដល់និស្សិតនៃសកលវិទ្យាល័យជាតិហូជីមិញ។ រូបថត៖ ឯកសារផ្ទាល់ខ្លួន
អ្នកជំនាញអប់រំ លោកស្រី តូ ធ្វីយីមក្វៀន ចែករំលែកអំពីជំនាញពលរដ្ឋឌីជីថល ព្រមទាំងកំណត់ទិសដៅសម្រាប់ខ្លួនឯង ដល់និស្សិតនៃសកលវិទ្យាល័យជាតិហូជីមិញ។ រូបថត៖ ឯកសារផ្ទាល់ខ្លួន
អ្នកជំនាញអប់រំ តូ ធ្វីយីមក្វៀន ក្នុងព្រឹត្តិការណ៍ “អុជភ្លើងឆ្ពោះទៅមុខទាំងអស់គ្នា” នៃអ្នកគ្រប់គ្រងអប់រំ ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយ ក្លឹបគ្រប់គ្រងអប់រំឥតព្រំដែន (EdulightenUp) ចំណុះឱ្យ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ការគ្រប់គ្រងអប់រំ (ELRD)។ រូបថត៖ ឯកសារផ្ទាល់ខ្លួន