ព័ត៌មាន

លោកស្រី Vo Thi Anh Xuan កាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់តាំងពីថ្ងៃទី ២១ ខែមីនា

តាមនោះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋនឹងកាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់ពីថ្ងៃទី ២១ មិនា រហូតដល់ពេលដែល រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី។
ប្រធានស្តីទី លោកស្រី Vo Thi Anh Xuan (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ បន្ទាប់ពីការបិទសម័យប្រជុំវិសាមញ្ញលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ ដោយយោងតាមរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបទប្បញ្ញត្តិនៃច្បាប់ដែលពាក់ព័ន្ធនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានចេញផ្សាយ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តសិទ្ធិអំណាចរបស់ប្រធានរដ្ឋវៀតណាម។ តាមនោះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋនឹងកាន់តំណែងជាប្រធានរដ្ឋស្តីទី ចាប់ពីថ្ងៃទី ២១ មិនា រហូតដល់ពេលដែល រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី៕


top