ព័ត៌មាន

លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី



លោកស្រី Nguyen Thi Kim Ngan
អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី 

នាល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី  ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ថា​ ស្ថានទូតគប្បីម្ចាស់ការនិងជំរុញរាល់វិធានការជួយឧបត្ថម្ភអាណិកជនវៀតណាមទាំងខាងស្មារតី ព័ត៌មាន និង​គតិយុត្ត​។ លោកស្រីប្រធានរដ្ឋសភាមានបំណងថា នាពេលខាងមុខស្ថានទូតរួមទាំងក្រសួងការបរទេសនៃប្រទេសទាំងពីរ វៀតណាម - សិង្ហបុរី បន្តត្រៀមរៀបចំសម្រាប់ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរវៀតណាម - សិង្ហបុរី ដែលនឹងប្រព្រឹត្តិទៅនាឆ្នាំ២០១៨។ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គោលនយោបាយមហាសាមគ្គីជនជាតិរបស់បក្ស និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់​សហគមន៍ជនវៀតណាមនៅឯបរទេសមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ហើយសម្របខ្លួនជាមួយសង្គមនៃប្រទេសសាមី។ លោកស្រីក៏បានស្នើឲ្យបងប្អូនជនរួមជាតិបន្តសកម្មពូនជ្រំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង​វៀតណាមនិងសិង្ហបុរីឲ្យកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងរួមចំណែកក្នុងបុពហេតុកសាងប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top