ព័ត៌មាន

លោកស្រី Nguyen Thi Kim Ngan បញ្ចប់​ប្រកបដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​


 លោកស្រី  Nguyen Thi Kim Ngan បញ្ចប់ប្រកប
ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

នាព្រឹកថ្ងៃទី១៨ ខែតុលា ​ឆ្នាំ​២០១៧ នៅរដ្ឋធានី​ Astana (ប្រទេសកាហ្សាក់ស្ថាន)​ ប្រធានរដ្ឋសភា​វៀត​ណាម លោក​ស្រី  Nguyen Thi Kim Ngan មានជំនួបសន្ទនាជាមួ​យលេខាទី​ ១ គណបក្ស​កុម្មុយនីស្ត​ប្រជាជន​កាហ្សាក់ស្ថាន​ លោក Zhanbyl A. Akhmetbek​ov។ នៅទីនេះ លោកស្រី Ng​uyen Thi Kim Ngan បាន​ឲ្យដឹងថា ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅ​កាហ្សាក់ស្ថាន គឺសំដៅ​រឹតបន្តឹង​បន្ថែម​នូវចំណង​សាមគ្គី​ភាព​រវា​ងប្រទេសទាំងពី​រ។ លោកស្រីបាន​សម្ដែង​ក្ដីសប្បាយ​រីករាយ​ដោយ​ឃើញ​គណបក្ស​នយោបាយ​នៅកាហ្សាក់​ស្ថាន​សុទ្ធតែ​យក​ចិត្ត​ទុក​ដាក់​ដល់ការ​អភិវឌ្ឍន៍​ ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។

រីឯខ្លួន​វិញ លេខាទី ១ គណបក្សកុម្មុយនីស្តប្រជាជ​ន កាហ្សាក់ស្ថាន​ លោក Zhanbyl A. Akhmetbekov បានអះ​អាង​ថាវៀត​ណាម ជាមិត្តជិតស្និទ្ធ ហើយកាហ្សាក់ស្ថានជានិច្ច​កាលបន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធិផល​នៃ​បដិវត្តន៍​ខែតុលា ​និង​បន្តគាំទ្រលទ្ធិ​អន្តរជាតិ បន្ទាប់ពី​មាន​ជំនួបសន្ទនា​ជាមួយថ្នាក់​ដឹកនាំ​បក្សកុម្មុយនីស្ត​ប្រជាជន​កាហ្សាក់​ស្ថាន​នោះ លោ​កស្រី Nguyen Thi Kim Ng​an និងគណៈប្រ​តិភូ ជាន់​ខ្ពស់​រដ្ឋសភា​វៀតណាម​បាន​អញ្ជើញ​ធ្វើ​មាតុភូ​មិនិវត្ត ​បញ្ចប់ប្រកបដោយជោគជ័យដំ​ណើរទស្សនកិច្ចជាផ្លូវកា​រ នៅ​សាធារណរដ្ឋ​កាហ្សាក់​ស្ថាន​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top