លោកស្រី Naomi Kitahara- អ្នកតស៊ូដើម្បីសិទ្ធិស្មើគ្នាសម្រាប់ស្ត្រីនិងក្មេងស្រីវៀតណាម

ប្រធានតំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំ​នៅប្រទេសវៀតណាមលោកស្រី Naomi Kitahara (ជនជាតិជប៉ុន) បាន​រួមជាមួយ UNFPA អនុវត្តគម្រោងជាច្រើនដើម្បីជួយ​គាំទ្រដល់ការ​ការ​ពារ​សុខភាពនិងលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសវៀតណាម។

ក្រោយពីចាប់ផ្តើមទទួលយកការងារនៅប្រទេសវៀតណាម (ថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៩) លោកស្រី Naomi Kitahara មានសេចក្តីរីករាយណាស់ ហើយឃើញថាខ្លួនសមស្របនឹងការងារនៅទីនេះពីព្រោះប្រទេសវៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍និងមានភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើនជាមួយប្រទេសជប៉ុន។ ភារកិច្ចចម្បងរបស់លោកស្រីនៅ UNFPA គឺសំដៅរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនិងកុមារឱ្យមានជីវភាពសុភមង្គលនិងភាពស្មើគ្នា។

ឆ្នាំ ២០១៩ នៅពេលដែលប្រទេសវៀតណាមបើកការស៊ើបអង្កេតថ្នាក់ជាតិលើកទី ២ ស្តីពីអំពើហិង្សាលើស្ត្រី។ ការខិតខំប្រឹងប្រែងរបស់លោកស្រី Naomi Kitaharaរួមជាមួយអ្នកជំនាញទាំងឡាយរបស់អង្គការ UNFPA ដែលជួយគាំទ្រវៀតណាមបានធ្វើឲ្យការរាយការណ៍ប្រកបដោយជោគជ័យដែលជាមូលដ្ឋានសម្រាប់ការធ្វើគោលនយោបាយទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ពីព្រោះប្រសិនបើអំពើ​ហឹង្សា​ប្រឆាំងនឹងស្ត្រីនិងក្មេងស្រីមិនត្រូវបានដោះស្រាយភ្លាមៗនោះវានឹងជាឧបសគ្គធំសម្រាប់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ។



លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅប្រទេសវៀតណាម ជាអ្នកដែលបានគាំទ្រនិងលើកកម្ពស់សិទ្ធិស្មើគ្នាសំរាប់ស្ត្រីនិងក្មេងស្រីនៅប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង

លោកស្រី Naomi Kitaharaធ្វើការជាមួយសហការីនៅឯអង្គការUNFPA ប្រចាំប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង

ដោយបានរស់នៅប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំលោកស្រី Naomi Kitaharaមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌វៀតណាមជាពិសេសភាពកក់ក្តៅរបស់ប្រជាជននៅក្នុងបុណ្យតេតប្រពៃណី។ រូបថត៖ ត្រឹនថាញ់យ៉ាង
 

លោកស្រី Naomi Kitaharaជួបសំណេះសំណាលជាមួយកូនសិស្ស Tuong Anh (សិស្សនៃអនុវិទ្យាល័យត្រឹនភូ(Tran Phu) ជាក្មេងស្រីម្នាក់ត្រូវបានជ្រើសរើសសម្រាប់សេចក្តីរបាយការណ៍ស្តីពីស្ថានភាពចំនួនប្រជាជនពិភពលោកនៅឆ្នាំ ២០១៦ ក្រោមប្រធានបទ“ការវិនិយោគលើក្មេងស្រីជំទង់”។ រូបថត៖ ត្រឹនថាញ់យ៉ាង


លោកស្រី Naomi Kitahara ជាអ្នកតំណាងអង្គការ UNFPA និងក្រសួងសុខាភិបាលវៀតណាមបានប្រកាសកម្មវិធីសហប្រតិបតិ្តការក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីអនឡាញស្តីពីការថែទាំសុខភាពសម្រាប់អ្នកវ័យចំណាស់ចនៅប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង


លោកស្រី Naomi Kitaharaបានចូលរួមសិក្ខាសាលាស្តីពីសកម្មភាពថែទាំសុខភាពនៅក្នុងតំបន់អាស៊ាន។ រូបថត៖ ឯកសាររបស់ NVCC


លោកស្រី Naomi Kitaharaបានចែករំលែកថា“ក្នុងអំឡុងពេលធ្វើការខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ចំពោះស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ដោយបានក្លាហានហ៊ានចែករំលែករឿងរ៉ាវជីវិតរបស់ពួកគេ។ បើគ្មានរឿងរ៉ាវទាំងនេះការស៊ើបអង្កេតរបស់អង្គការUNFPA មិនអាចត្រូវបានអនុវត្តទេ ដែលអំពើហឹង្សាប្រឆាំងនឹងស្ត្រីនិងក្មេងស្រីនឹងនៅតែបន្តកើតឡើង។ យើងមិនអាចទុកឱ្យស្ត្រីជាពិសេសស្ត្រីដែលរងគ្រោះដោយអំពើហឹង្សាត្រូវឯកោឯងនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។

នៅឆ្នាំ ២០២០ ប្រទេសវៀតណាមមិនត្រឹមតែប្រឈមមុខនឹងការរីករាលដាលនៃ Covid-19 ប៉ុណ្ណោះទេប៉ុន្តែថែមទាំងក៏ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរដោយសារតែទឹកជំនន់និងព្យុះដ៏សាហាវនៅបណ្តាខេត្តនៃភាគកណ្តាលវៀតណាមទៀតផង។ លោកស្រីNaomi Kitahara អ្នកតំណាងUNFPA  បានជម្រុញឱ្យដៃគូទាំងឡាយចូលរួមជួយគាំទ្រក្នុងការឆ្លើយតបនឹងCovid -19  នៅប្រទេស វៀតណាម ហើយបានទិញនិងប្រគល់សំភារៈចាំបាច់ដល់អ្នកដែលងាយរងគ្រោះថ្នាក់បំផុតដូចជាស្ត្រីមានផ្ទៃពោះនិងស្ត្រីមានហានិភ័យនៃអំពើហឹង្សាយេនឌ័រ

លោកស្រី Naomi Kitaharaបានសង្កត់ធ្ងន់ថា“គ្រោះមហន្តរាយធម្មជាតិបានបំផ្លាញផ្ទះរាប់ពាន់ខ្នងនិងបង្ខំឱ្យប្រជាជនត្រូវជម្លៀសទៅទី កន្លែងសុវត្ថិភាព។ ស្ត្រីនិងក្មេងស្រីជាអ្នកងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយ។ មិនអាចទុកឲ្យស្ត្រីស្លាប់ក្នុងពេលសម្រាលកូនហើយយើងត្រូវតែធានាឱ្យបាននូវរឿងនេះជាដាច់ខាត សូម្បីតែក្នុងករណីបន្ទាន់ក៏ដោយ” ។

អង្គការ UNFPA មានគំនិតផ្តួចផ្តើមជាច្រើនដើម្បីការពារស្ត្រីនិងកុមារពីអំពើហឹង្សាជាពិសេសក្នុងកំឡុងពេលនៃការរីករាលកូវីដ១៩។ ផ្ទះអាញ់យឿង (Anh Duong) គឺជាគំនិតផ្តួចផ្តើមរបស់ UNFPA ដែលបានអនុវត្តនៅក្នុងខេត្តចំនួន ៤ រួមមានទីក្រុងហាណូយ (Ha Noi) ខេត្ត ក្វាងនិញ (Quang Ninh) ខេត្តដាណាំង (Da Nang) និងទីក្រុងហូជីមិញ (Ho Chi Minh) ដែលវាគឺជាបណ្តាញទូរស័ព្ទបន្ទាន់ដែលមានប្រសិទ្ធិភាពក្នុងការទទួលបានព័ត៌មានអំពីអំពើហឹង្សាយេនឌ័រនិងជាប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយមានការសហការពីផ្សារទំនើបឱសថស្ថាននិងសណ្ឋាគារ។ លោកស្រីNaomi Kitaharaជាអ្នកមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងនេះលោកស្រីបានបញ្ជាក់ថាគម្រោងថ្មីនេះគឺជារបកគំហើញមួយដើម្បីលុបបំបាត់អំពើហឹង្សាប្រឆាំងនឹងស្ត្រីនិងក្មេងស្រីនៅប្រទេសវៀតណាម។



លោកស្រី Naomi Kitaharaរួមជាមួយ UNFPA បានចូលរួមជួយគាំទ្រប្រទេសវៀតណាមក្នុង“ស៊ើបអង្កេតចំនួនប្រជាជននិងលំនៅដ្ឋាននៅឆ្នាំ ២០១៩” ដែលបានធ្វើឡើងនៅទីក្រុងហាណូយ (Ha Noi)ក្នុងឆ្នាំ ២០២០ រូបថត៖ ត្រឹនថាញ់យ៉ាង


លោកស្រី Naomi Kitahara នៅក្នុងវេទិកាស្តីពីការការពារស្ត្រីវៀតណាមពីអំពើហិង្សាក្នុងគ្រួសារ។ រូបថត៖ ឯកសាររបស់ NVCC


លោកស្រី Naomi Kitaharaតំណាងឲ្យUNFPA បានប្រគល់ឧបករណ៍ថែទាំសុខភាពជាច្រើនជូនមណ្ឌលសុខភាពនានានៅប្រទេសវៀតណាម។
រូបថត៖ ឯកសាររបស់ NVCC



លោកស្រី Naomi Kitaharaតំណាងឲ្យUNFPA បានប្រគល់សម្ភារៈចាំបាច់ជូនប្រជាជននៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ដោយព្យុះនិងទឹកជំនន់ក្នុងឆ្នាំ ២០២០។
រូបថត៖ ឯកសាររបស់ NVCC



តាងនាមអោយអង្គការ UNFPA លោកស្រី Naomi Kitaharaបានប្រគល់សម្ភារៈចាំបាច់ៗជូនសមាជិកកសិករជាស្ត្រីនៅតាមបណ្តាខេត្តដែលរងគ្រោះដោយទឹកជំនន់។រូបថត៖ ឯកសាររបស់ NVCC
 


លោកស្រី Naomi Kitaharaបានសម្របសម្រួលកម្មវិធីជាច្រើនដែលផ្តួចផ្តើមឡើងដោយ UNFPA ដើម្បីជួយរដ្ឋាភិបាលវៀតណាមក្នុងការស៊ើបអង្កេតចំនួនប្រជាជនជាពិសេសគឺការឃោសនាអំពី “និយាយអត់ចំពោះការរើសសម្រាំងភេទមុនពេលសម្រាលកូន” ។ នៅក្នុងកម្មវិធីជាច្រើនដូចជាការប្រគុំតន្រ្តី“ខ្ញុំជាក្មេងស្រី”“មានកូនស្រីរកលុយមានបាន” …ដែលអង្គការ UNFPA បានអនុវត្តនៅប្រទេសវៀតណាមបានចូលរួមផ្សព្វផ្សាយសារអំពីសមភាពយេនឌ័រនៅវៀតណាម។ លោកស្រីណា Naomi បាននិយាយថា“ខ្ញុំមានបំណងចង់ឃើញប្រទេសវៀតណាមមួយដែលប្តីប្រពន្ធគ្រប់រូបមានអារម្មណ៍ថាមានសុវត្ថិភាពរីករាយនិងពេញចិត្តឲ្យតែកូនរបស់ពួកគេកើត​មក​​មានសុខភាពល្អ កុំថាកូនប្រុសឬកូនស្រីទេ”។

លោកស្រី Naomi Kitahara ជាអ្នកបានផ្តល់មនោសញ្ចេតនាជាច្រើនដល់ក្មេងស្រីវៀតណាមលោកស្រីតែងតែបង្កើតលក្ខខណ្ឌអំណោយផលដល់និស្សិតស្រីនៅហាណូយឲ្យមានឱកាសធ្វើការជាមួយអង្គការ UNFPA ដើម្បីឱ្យពួកគេអាចអភិវឌ្ឍសមត្ថភាពរៀនសូត្រនិងក្លាយជាពលរដ្ឋពិភពលោកដ៏ឆ្នើមមួយ។ បច្ចុប្បន្នការិយាល័យនៃអង្គការ UNFPA នៅប្រទេសវៀតណាមមាននិស្សិតស្រីជាង ១០ នាក់ដែលជាសហការលើគម្រោងជាច្រើនស្តីពីកុមារដែលកំពុងអនុវត្ត ។/ ។

 

 -  នៅឆ្នាំ ២០២០ លោកស្រី Naomi Kitahara ទទួលបានប័ណ្ណសរសើរពីរដ្ឋាភិបាលវៀតណាមអគ្គនាយកដ្ឋានចំនួនប្រជាជនវៀតណាមនិងមន្ទីរជាច្រើនសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នារបស់ស្ត្រីក៏ដូចជាការថែរក្សាការពារសុខភាពរបស់ប្រជាជនវៀតណាម។

- កើតនិងធំធាត់នៅប្រទេសជប៉ុនប៉ុន្តែការងាររបស់អ្នកការទូតម្នាក់បានធ្វើឱ្យលោកស្រីបានទៅជុំវិញពិភពលោកលោកស្រីNaomi Kitaharaមានបទពិសោធន៍ជាង ២៣ ឆ្នាំក្នុងវិស័យអភិវឌ្ឍអន្តរជាតិនៅ UNFPA (ហ្សំប៊ី, ញូវយ៉ក, អាហ្វ្រិកខាងត្បូង, ម៉ុងហ្គោលី), យូអិនឌីភី (ម៉ូហ្សំប៊ិកនិងម៉ាឡាវី, JICA (សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ) ។

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាងនិងឯកសារ NCCC
ប្រែសម្រួលដោយង្វៀនយ៉ាង


top