យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) ដើម្បីឱ្យសេដ្ឋកិច្ចវៀតណាម ទទួលបានភាពជោគជ័យ ក្នុងយុគសម័យថ្មី រឿងសំខាន់បំផុតគឺត្រូវដោះស្រាយ “បញ្ហាកកស្ទះ” របស់ស្ថាប័ន និងដំណោះស្រាយប្រភពធនធាន ដែលកំពុងត្រូវបានរារាំង។
យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) ដើម្បីឱ្យសេដ្ឋកិច្ចវៀតណាម ទទួលបានភាពជោគជ័យ ក្នុងយុគសម័យថ្មី រឿងសំខាន់បំផុតគឺត្រូវដោះស្រាយ “បញ្ហាកកស្ទះ” របស់ស្ថាប័ន និងដំណោះស្រាយប្រភពធនធាន ដែលកំពុងត្រូវបានរារាំង។ នៅក្នុងការសន្ទនាខាងក្រោម លោក ធៀន (Thien) ចែករំលែកទស្សនៈរបស់គាត់អំពី តួនាទីរបស់សេដ្ឋកិច្ចឯកជន យុទ្ធសាស្ត្រនៃការ “ខ្ចីកម្លាំង” របស់ពិភពលោក ដើម្បីបង្កើនសមត្ថភាពផ្ទៃក្នុង និងសេចក្តីប្រាថ្នាក្នុងការបង្កើតសហគ្រាសវៀតណាម ដែលមានសមត្ថភាពដឹកនាំសេដ្ឋកិច្ចក្នុងការប្រកួតប្រជែងសកល…
លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន (Tran Dinh Thien) អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើគោលនយោបាយរបស់នាយករដ្ឋមន្ត្រី។ រូបថត៖
កុងដាត / VNP
- អ្នកយកព័ត៌មាន៖ លោកតែងតែនិយាយអំពីតម្រូវការ “បង្ហូតចរន្ត” បណ្ដាប្រភពធនធានសេដ្ឋកិច្ច។ តាមគំនិតរបស់លោក តើ “បញ្ហាកកស្ទះ” ធំបំផុតនាពេលបច្ចុប្បន្នគឺជាអ្វី?
+ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន ៖ ខ្ញុំជឿថាមាន “ចរន្ត” សំខាន់ៗ ចំនួនបី ត្រូវការ “បង្ហូត” ដែលអាចហៅថា បង្ហូត“ទាំងបី”។ ទីមួយ មានវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតកម្ម ដូចជា វត្ថុធាតុដើម និងប្រភពធនធានមនុស្ស។ ទីពីរ លំហូរដើមទុន និងទីបី គឺយន្តការ និងគោលនយោបាយ។ ក្នុងកត្តាទាំងបីខាងលើនេះ យន្តការគឺជា "ចំណុចស្ទះនៃចំណុចស្ទះ"។ ប្រសិនបើមិនដោះស្រាយរបាំងយន្តការ ពិបាកនឹងបង្ហូតលំហូរផ្សេងទៀត។ របកគំហើញនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម នាពេលបច្ចុប្បន្ននេះ ត្រូវតែជាកំណែទម្រង់យន្តការ។ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Honda វៀតណាម នៅតំបន់ឧស្សាហកម្មដុងវ៉ាន់ ២។ រូបថត៖ VNA
- អ្នកយកព័ត៌មាន៖ លោកធ្លាប់បានលើកឡើងថា វៀតណាមត្រូវពង្រីកលំហអភិវឌ្ឍរបស់ខ្លួនទៅកាន់វិស័យផ្សេងៗ ដូចជា សេដ្ឋកិច្ចឌីជីថល ឬសេដ្ឋកិច្ចសមុទ្រ។ តាមលោក ហេតុអ្វីប្រការនេះ មានសារៈសំខាន់?
+ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន៖ វៀតណាមមានលក្ខណៈភូមិសាស្ត្រ ដែលខ្ញុំធ្លាប់លើកឡើងថា "បីភាគគឺភ្នំ បួនភាគជាសមុទ្រ និងមួយភាគគឺដីសណ្ដ"។ នេះមានន័យថា ទំហំដី សម្រាប់ការអភិវឌ្ឍមិនមានច្រើនទេ។ ប្រសិនបើយើងផ្តោតតែលើការអភិវឌ្ឍ "សេដ្ឋកិច្ចលើដីគោក" លំហអភិវឌ្ឍនឹងកាន់តែចង្អៀត ជាពិសេសនៅពេលដែលចំនួនប្រជាជនកើនឡើង និងខឿនសេដ្ឋកិច្ចកាន់តែធំ។
នៅក្នុងបរិបទនៃបច្ចេកវិទ្យាថ្មីៗ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល វិធីសាស្រ្តនៃការអភិវឌ្ឍ ក៏ត្រូវតែផ្លាស់ប្តូរតាមដែរ។ ប្រទេសនានា មិនត្រឹមតែប្រកួតប្រជែងលើដីគោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងលំហអភិវឌ្ឍន៍ជាច្រើនទៀតផង។ វិស័យទាំងនេះអាចរួមមាន សេដ្ឋកិច្ចសមុទ្រពហុស្រទាប់ លំហក្រោមដី លំហវប្បធម៌ លំហឌីជីថល ឬវិស័យថ្មី ដែលកំពុងរីកចម្រើន ដូចជា បច្ចេកវិទ្យាហោះហើររយៈកម្ពស់ទាប ដោយ UAV, ដ្រូន (drone) ។ វៀតណាមបានចាប់ផ្តើមមើលឃើញ ថា លំហនៃឱកាសទាំងនេះ និងសេដ្ឋកិច្ចឯកជនគឺជាកម្លាំងដ៏សំខាន់ក្នុងការទាញយកផលប្រយោជន៍។
មាន “ចរន្ត” សំខាន់ៗ ចំនួនបី ត្រូវការ “បង្ហូត” ដែលអាចហៅថា បង្ហូត“ទាំងបី”។ ទីមួយ មានវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតកម្ម ដូចជា វត្ថុធាតុដើម និងប្រភពធនធានមនុស្ស។
ទីពីរ លំហូរដើមទុន និងទីបី គឺយន្តការ និងគោលនយោបាយ។ ក្នុងកត្តាទាំងបីខាងលើនេះ យន្តការគឺជា
"ចំណុចស្ទះនៃចំណុចស្ទះ"។ មជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ (ដុងអាញ រដ្ឋធានី ហាណូយ (Dong
Anh – Ha Noi)) សាងសង់ដោយក្រុមហ៊ុន Vingroup ដើម្បីបម្រើការតាំងពិព័រណ៍ “៨០ឆ្នាំ
ដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល”។ រូបថត៖ VNA
ខេត្តក្វាងង៉ាយ (Quang Ngai) ឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ក្នុងតំបន់ និងទូទាំងប្រទេស។ រូបថត៖ VNA
- អ្នកយកព័ត៌មាន៖ លោកធ្លាប់តែនិយាយអំពីរូបភាព
"ឥន្ទ្រីសញ្ជាតិវៀតណាម"។ សូមលោកឲ្យដឹងថា ហេតុអ្វីអាជីវកម្មឈានមុខគេ
មានសារៈសំខាន់ចំពោះសេដ្ឋកិច្ច?
+ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន ៖ សេដ្ឋកិច្ចមួយចង់អភិវឌ្ឍរឹងមាំត្រូវមានទាំង
"ហ្វូងបក្សីវៀតណាម" ពោលគឺប្រព័ន្ធអេកូឡូស៊ីអាជីវកម្មជាចម្រុះ។
ប៉ុន្តែនៅក្នុងហ្វូងបក្សីនោះ ត្រូវតែមានបក្សីមួយក្បាលនាំមុខ។ អស់រយៈពេលជាយូរមកហើយ
យើងបានយកចិត្តទុកដាក់ច្រើនពេក លើអាជីវកម្មធុនតូច និងមធ្យម ខណៈពេល ដែលមិនបានបង្កើតលក្ខខណ្ឌពិតប្រាកដ
សម្រាប់អាជីវកម្មធុនធំៗ ដើម្បីអភិវឌ្ឍ។ ខណៈដែលកម្លាំងឈានមុខគេ ដើរតួនាទីយ៉ាងសំខាន់
ដើម្បីអូសទាញសេដ្ឋកិច្ចទាំងមូលឈានឆ្ពោះទៅមុខ។
មិនថាអាជីវកម្មឯកជន ឬអាជីវកម្មរដ្ឋទេ
ប្រសិនបើពួកគេបំពេញបេសកកម្មជាតិ ពួកគេសុទ្ធតែត្រូវទទួលបានការបង្កើតលក្ខខណ្ឌដើម្បីអភិវឌ្ឍ។
ខ្ញុំជឿថា អាជីវកម្មវៀតណាមតែងតែមានស្មារតីជាតិដ៏រឹងមាំ។ បញ្ហាគឺការកសាងយន្តការ ដើម្បីស្មារតីជាតិបានពង្រីក
តាមរយៈនោះនឹងបង្កើតអាជីវកម្មមានសមត្ថភាពក្លាយជា "ឥន្ទ្រី" ដឹកនាំសេដ្ឋកិច្ច។
យើងត្រូវតែមាន «ឥន្ទ្រី» ជនជាតិវៀតណាមមួយចំនួននាំមុខ ដើម្បីដឹកនាំសេដ្ឋកិច្ចក្នុងការប្រកួតប្រជែងសកល។ រូបថត៖ VNA
- អ្នកយកព័ត៌មាន៖ លោកធ្លាប់តែនិយាយអំពីរូបភាព
"ឥន្ទ្រីសញ្ជាតិវៀតណាម"។ សូមលោកឲ្យដឹងថា ហេតុអ្វីអាជីវកម្មឈានមុខគេ
មានសារៈសំខាន់ចំពោះសេដ្ឋកិច្ច?
+ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន ៖ សេដ្ឋកិច្ចមួយចង់អភិវឌ្ឍរឹងមាំត្រូវមានទាំង
"ហ្វូងបក្សីវៀតណាម" ពោលគឺប្រព័ន្ធអេកូឡូស៊ីអាជីវកម្មជាចម្រុះ។
ប៉ុន្តែនៅក្នុងហ្វូងបក្សីនោះ ត្រូវតែមានបក្សីមួយក្បាលនាំមុខ។ អស់រយៈពេលជាយូរមកហើយ
យើងបានយកចិត្តទុកដាក់ច្រើនពេក លើអាជីវកម្មធុនតូច និងមធ្យម ខណៈពេល ដែលមិនបានបង្កើតលក្ខខណ្ឌពិតប្រាកដ
សម្រាប់អាជីវកម្មធុនធំៗ ដើម្បីអភិវឌ្ឍ។ ខណៈដែលកម្លាំងឈានមុខគេ ដើរតួនាទីយ៉ាងសំខាន់
ដើម្បីអូសទាញសេដ្ឋកិច្ចទាំងមូលឈានឆ្ពោះទៅមុខ។
មិនថាអាជីវកម្មឯកជន ឬអាជីវកម្មរដ្ឋទេ
ប្រសិនបើពួកគេបំពេញបេសកកម្មជាតិ ពួកគេសុទ្ធតែត្រូវទទួលបានការបង្កើតលក្ខខណ្ឌដើម្បីអភិវឌ្ឍ។
ខ្ញុំជឿថា អាជីវកម្មវៀតណាមតែងតែមានស្មារតីជាតិដ៏រឹងមាំ។ បញ្ហាគឺការកសាងយន្តការ ដើម្បីស្មារតីជាតិបានពង្រីក
តាមរយៈនោះនឹងបង្កើតអាជីវកម្មមានសមត្ថភាពក្លាយជា "ឥន្ទ្រី" ដឹកនាំសេដ្ឋកិច្ច។
លំហអភិវឌ្ឍន៍ថ្មីៗ៖ ពីសេដ្ឋកិច្ចសមុទ្រ រហូតដល់សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាខ្ពស់។ រូបថត៖ VNA
-អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងណានូវការបង្កើត
និងអនុវត្តសេចក្តីសម្រេចលេខ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន?
+ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ឌិញ ធៀន៖ នេះបង្ហាញថា ប្រទេសយើង បានយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់នៃបញ្ហានេះ។
សេដ្ឋកិច្ចឯកជនបានបង្ហាញឱ្យឃើញពីតួនាទីសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នៅក្នុងបរិបទនៃការប្រកួតប្រជែងសកល កាន់តែខ្លាំងឡើង និងសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរទៅរកវិស័យបច្ចេកវិទ្យាខ្ពស់ ការប្រគល់លំហច្នៃប្រឌិតជូនវិស័យឯកជនគឺជាតម្រូវការចាំបាច់។
ពេលវេលានៃឱកាសត្រូវបានកំណត់រួចរាល់។
ផ្លូវខាងមុខប្រាកដជាមានបញ្ហាប្រឈមជាច្រើន
ប៉ុន្តែប្រសិនបើយើងប្រកាន់ខ្ជាប់នូវទិសដៅនេះ ខ្ញុំជឿជាក់ថា សេដ្ឋកិច្ចឯកជននឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងើបឡើង
ដើរតួនាទីដឹកនាំ និងនាំសេដ្ឋកិច្ចវៀតណាមឱ្យឈានទៅមុខកាន់តែឆ្ងាយក្នុងពេលអនាគត។
- អ្នកយកព័ត៌មាន៖
សូមអរគុណលោកយ៉ាងច្រើន!អត្ថបទ៖ ហ័ង ធឿ ញី - រូបថត៖ កុងដាត/ VNP ឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង