មិត្តភក្តិជាមួយនឹងវៀតណាម

លោកសាស្ត្រាចារ្យ Sugihara Kokichi និងការតាំងពិព័រណ៍នៃកម្មវិធីគណិតវិទ្យា ដោយគំរូបំភាន់ភ្នែក

ការគិត​បែបវិទ្យាសាស្ត្រ និងភាពថ្មីថ្មោងក្នុងការស្រាវជ្រាវគណិតវិទ្យាដោយ​គំរូ​បំភាន់​ភ្នែក បានលោកសាស្រ្តាចារ្យ Sugihara Kokichi រចនាក្លាយ​ជាស្នាដៃសិល្បៈ តាំងបង្ហាញក្នុងពិព័រណ៍ "ការបំភាន់​ភ្នែក"...

ការគិត​បែបវិទ្យាសាស្ត្រ និងភាពថ្មីថ្មោងក្នុងការស្រាវជ្រាវគណិតវិទ្យាដោយ​គំរូ​បំភាន់​ភ្នែក បានលោកសាស្រ្តាចារ្យ Sugihara Kokichi រចនាក្លាយ​ជាស្នាដៃសិល្បៈ តាំងបង្ហាញក្នុងពិព័រណ៍ "ការបំភាន់​ភ្នែក" នៅប្រទេសវៀតណាម។ រឿងរ៉ាវនៃ "ការបំភាន់​ភ្នែក" នេះ ប្រៀបដូចជាជំនោរ​ខ្យល់ថ្មី​មួយ ដើម្បីឱ្យប្រជាជនវៀត​ណាមមានការ​ពិសោធន៍ពិសេស​អំ​ពីគណិតវិទ្យា សិល្បៈ នៅក្នុងជីវភាព​រស់នៅ​សហសម័យ​។

លោកសាស្ត្រាចារ្យ Sugihara Kokichi កាន់តំណែង​ជាសាស្ត្រាចារ្យកិត្តិយសឆ្នើម នៃវិទ្យាស្ថាន​ស្រាវជ្រាវ​គណិតវិទ្យាជាន់ខ្ពស់ សាកលវិទ្យាល័យ Meiji។ ជំនាញ​របស់​លោកគឺ​គណិតវិទ្យា​វិស្វកម្ម។

សាស្រ្តាចារ្យ Sugihara Kokichi (វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាកម្រិតខ្ពស់ សកលវិទ្យាល័យ Meiji ប្រទេសជប៉ុន) ជាអ្នកដែលធ្លាប់បានឈ្នះក្នុង​ការប្រកួត "ភាពបំភាន់ភ្នែក​" អន្តរជាតិចំនួនបួនលើក។ លោកជាអ្នកជំនាញជួរមុខនៃប្រទេសជប៉ុន ក្នុងវិស័យគណិតវិទ្យាអនុវត្ត និងការយល់ដឹងអំពីលំហ។ ទឹកចិត្ត​របស់លោក គឺ​ជួយសាធារណជន និងយុវជនវៀតណាមស្វែងយល់អំ​ពីភាពអស្ចារ្យនៃគណិតវិទ្យាតាមទស្សនៈ​ចក្ខុ​ រូបរាង 3D និងភាពបំភាន់ភ្នែក​ ដើម្បីរចនាជាស្នាដៃ ដែលមាន​​សិល្បៈវិធីខ្ពស់ អាច​អនុវត្ត​បានក្នុងជីវភាពរស់នៅ។

ពិព័រណ៍ "ភាពបំភាន់ភ្នែក​" នៃ​សាស្រ្តាចារ្យ Sugihara Kokichi បានទាក់ទាញចំណាប់អារម្មណ៍​របស់អ្នកទស្សនា។

តាំង​ពិព័រណ៍សិល្បៈ "ភាពបំភាន់ភ្នែក​" របស់​សាស្រ្តាចារ្យ Sugihara Kokichi តាំងបង្ហាញនៅមជ្ឈមណ្ឌលផ្លាស់ប្តូវប្បធម៌វៀតណាម-ជប៉ុន ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ នាំមកជូនអ្នកទស្សនាវៀតណាមនូវការ​ពិសោធន៍បែប​ថ្មី ព្រមទាំងពង្រីកស្ពានវប្បធម៌រវាងប្រទេសជប៉ុន និងវៀតណាម តាមរយៈគណិតវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ។ នេះជាលើកទីមួយហើយ ដែលសាធារណជនវៀតណាម បានស្វែងយល់អំពីពិភពចក្ខុបសាទ​ ពោរពេញដោយភាពភ្ញាក់ផ្អើល និងបញ្ហា​ប្រឈម​គ្រប់ដែនកំណត់ នៃការយល់​ឃើញ​ធម្មតា។ ជាមួយ​នឹងស្នាដៃ​ចំនួន​៥៣គំរូ សុទ្ធតែធ្លាប់បានតាំងពិព័រណ៍ និងឈ្នះរង្វាន់​នៅប្រទេសជប៉ុន និងអន្តរជាតិ ដែលបាន​រចនាឡើងដោយសាស្រ្តាចារ្យ Sugihara Kokichi

តាំង​ពិព័រណ៍ "ភាពបំភាន់ភ្នែក​​" និងសិក្ខាសាលា "ពិភព​បំភាន់ភ្នែក​​ 3D តែងអត្ថិភាព​ទោះបី​ដឹងការពិត" ដោយសាស្រ្តាចារ្យ Sugihara Kokichi ធ្វើបទបង្ហាញ។ ឥរិយាបទ​​រួសរាយរាក់ទាក់ និងទេពកោសល្យជ្រៅជ្រះ​ ក្នុងការសិក្សាគណិតវិទ្យារបស់​លោក បានជំរុញបំផុស​គំនិត​អ្នកចូលរួមជាច្រើន រួមគ្នាទទួលការ​ពិសោធន៍អស្ចារ្យនៃការបំភាន់ភ្នែក​ក្នុងគណិតវិទ្យា។

ម៉ោង​ពិសោធន៍ជាក់ស្តែង ដែលរៀបចំឡើងដោយសាស្ត្រាចារ្យ Sugihara Kokichi។

ស្នាដៃ "ជណ្ដើរបង្វិលគ្មានដែនកំណត់ - អាចធ្វើដំណើរ​បាន" (ឆ្នាំ២០២១) បានដាក់តាំងបង្ហាញនៅសារមន្ទីរវិចិត្រ​សិល្បៈ Saga (ឆ្នាំ​២០២២) និងសារមន្ទីរ Miyagi (ឆ្នាំ​២០២៣)។ ស្នាដៃ "ស្ពាន​រំអិល​៤ទិស បឺតគ្រប់វត្ថុ" ឈ្នះរង្វាន់លេខ​មួយក្នុងការប្រកួតរូបភាពបំភាន់ភ្នែក​​​ ប្រចាំទ្វីបអាស៊ីឆ្នាំ២០១០។ ទម្រង់​រូបភាព​ស្ពាន​រំអិល ប្រឆាំងទំនាញផែន​ដី​ ក៏បានដាក់តាំងនៅបរិវេណ Nakano នៃសកលវិទ្យាល័យ Meiji (ខែឧសភា ឆ្នាំ២០១៨)។ ស្នាដៃអនុវត្ត "ប្លុកផ្លាស់ប្ដូររាង" ទទួលបានជ័យលាភីលេខពីរ​ក្នុងការប្រកួតបំភាន់ភ្នែក​​ឆ្នាំ២០១៦។

សាស្រ្តាចារ្យ Sugihara Kokichi បានតែងតាំង​ជា​សាស្រ្តាចារ្យ​កិត្តិយស​ឆ្នើម​ វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាកម្រិតខ្ពស់ សកលវិទ្យាល័យ Meiji ផ្នែក​ជំនាញរបស់លោកគឺគណិតវិទ្យាបច្ចេកទេស​។ ធ្លាប់ឈ្នះរង្វាន់ជើងឯក៤លើក និងជើងឯករង២លើក ក្នុងការប្រកួត បំភាន់ភ្នែក​អន្តរជាតិ ស្នាដៃបំភាន់ភ្នែករបស់លោក បានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងសារមន្ទីរជាច្រើនលើ​ពិភពលោក។


ក្រៅពីនេះ ស្នាដៃរបស់សាស្រ្តាចារ្យ Sugihara Kokichi ដូចជា៖ "មាតុនិវត្តន៍​​" (ឆ្នាំ​២០២២) ​បានជ្រើសរើសជា​ផ្នែក​ចម្លាក់នៅក្នុងការតាំងពិព័រណ៍ Nikaten លើកទី១០៦ "គ្រួសារ ៤ នាក់" (ឆ្នាំ​២០១៩) ដាក់តាំងបង្ហាញនៅខែមករា ឆ្នាំ២០២៣ នាសារមន្ទីរវិចិត្រ​សិល្បៈអនុស្សាវរីយ៍​ Ikeda (ទីក្រុង Minami Uonuma ខេត្ត Niigata)។ ស្នាដៃ "ហោះហើរមិនងាកក្រោយ" បានឈ្នះរង្វាន់ឆ្នើមក្នុងការប្រកួតទម្រង់រូបភាព​ឌីជីថលលើកទី១៤ នៃ​សមាគម​វិទ្យាសាស្រ្ត​ក្រាហ្វិក​ជប៉ុន។​

ភ្ញៀវទេសចរទស្សនាតាំងពិព័រណ៍ ស្រមើលស្រមៃ នៃ​សាស្រ្តាចារ្យ Sugihara Kokichi។

ក្រៅពីសិក្ខាសាលា បរិយាកាសតាំង​ពិព័រណ៍ "ភាពបំភាន់ភ្នែក​​" នៅ​ទាំងជារឿង​វិទ្យាសាស្ត្រមួយ ដែលជួយសាធារណជនវៀតណាម មានចំណេះដឹងអំពីរូបប្លុក​គណិតវិទ្យា ភាពស្រមើលស្រមៃបង្កើតជា​ស្នាដៃសិល្បៈ។ ជាពិសេស ​អនុវត្តក្នុង​ការ​​ស្រាវជ្រាវបំភាន់ភ្នែក​នោះ​ នៅមានតម្លៃសម្រាប់ជីវិតរស់នៅ​ជាក់ស្ដែងនៅវៀតណាមផងដែរ។ ឧទាហរណ៍​៖ នៅពេលបើកបរ (មានកំណាត់​ផ្លូវ​ចំណោត​ បំភាន់ភ្នែក​​ឃើញ​ផ្លូវចំណោត​រាបស្មើ ទៅជាចំណោតខ្ពស់ភ្លាមៗ)។ ការយល់ដឹង និងចំណេះដឹងផ្នែករូបភាព ជួយអ្នកបើកបរធានាបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ដោយលុបបំបាត់ចោល​មូលហេតុដែលបណ្ដាលមកពីការបំភាន់ភ្នែក។ល៕

 អត្ថបទ៖ វឹនត្រឹន រូបថត៖ ថាញយ៉ាង​

ប្រែសម្រួល៖ រីកើង​


top