ព័ត៌មាន

លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម To Lam ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅវៀតណាម

ឆ្នាំ ២០២៣ នឹងក្លាយជាព្រឹត្តិការដ៏សំខាន់មួយ នៅពេលដែលប្រទេសទាំងពីរនឹងរួមគ្នារៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែល តាមនោះ រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យសហប្រតិបត្តិការ។
  លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម To Lam ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅវៀតណាម  

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបជាមួយលោក Yaron Mayer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំនៅវៀតណាម ក្នុងឱកាសលោកទទួលបេសកកម្មការទូតនៅវៀតណាមនោះ លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម To Lam បានទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូតដែលបានទទួលបេសកកម្មការទូតនៅវៀតណាម ហើយជូនពរលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងអាណត្តិ ដើម្បី រួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋ អ៊ីស្រាអែលនិយាយដោយឡែក។ លោករដ្ឋមន្ត្រី To Lam ជឿជាក់ថា ឆ្នាំ ២០២៣ នឹងក្លាយជាព្រឹត្តិការដ៏សំខាន់មួយ នៅពេលដែលប្រទេសទាំងពីរនឹងរួមគ្នារៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីស្រាអែល តាមនោះ រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យសហប្រតិបត្តិការ។ ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត Yaron Mayer បានអះអាងថា ក្នុងតួនាទីថ្មី លោកនឹងខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកសម្របសម្រួលគ្នាផ្លាស់ប្តូរបទពិសោធន៍ ជំរុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យសក្តានុពល ជាពិសេសគឺលើវិស័យសហបប្រតិបត្តិការសន្តិសុខ និងសណ្ដាប់ធ្នាប់ផងដែរ៕


top