ព័ត៌មាន

លោកប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រិត្យសេដ្ឋកិច្ចពិសេសដើម្បីឆ្លើយតបនឹង បទដាក់ទណ្ឌកម្មរបស់លោកខាងលិច

ពាក់ព័ន្ធដល់វិធានការរបស់រុស្ស៊ីដែរ ក្រសួងហិរញ្ញវត្ថុរុស្ស៊ីកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានប្រកាសយ៉ាងច្បាស់ថា អង្គភាពអាជីវកម្មរុស្ស៊ីដែលមានប្រតិបត្តិការ ពាណិជ្ជកម្មនៅឯបរទេស ត្រូវលក់៨០%នៃប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ហើយបម្លែងទៅជាប្រាក់រូប្ល។

ទីភ្នាក់ងារសារព័ត៌មាន Tass កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានចុះផ្សាយថា ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រិត្យស្ដីពីវិធានការសេដ្ឋកិច្ច ពិសេសដើម្បីឆ្លើយតបនឹងសកម្មភាព មិនមេត្រីភាពរបស់អាមេរិកនិងលោកខាង លិចចំពោះរុស្ស៊ី។ វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា ក្រិត្យសេដ្ឋកិច្ចពិសេសនេះ នឹង មិនមែនជាការវាយតបតែមួយគត់របស់រុស្ស៊ីទៅលើការដាក់ទណ្ឌកម្មរបស់លោកខាងលិចទេ។ ពាក់ព័ន្ធដល់វិធានការរបស់រុស្ស៊ីដែរ ក្រសួងហិរញ្ញវត្ថុរុស្ស៊ីកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានប្រកាសយ៉ាងច្បាស់ថា អង្គភាពអាជីវកម្មរុស្ស៊ីដែលមានប្រតិបត្តិការ ពាណិជ្ជកម្មនៅឯបរទេស ត្រូវលក់៨០%នៃប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ហើយបម្លែងទៅជាប្រាក់រូប្ល។

ក្នុងការវិវឌ្ឍន៍ផ្សេងមួយទៀត តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរទេសរបស់ EU លោក Josep Borrell កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា រាល់ការខិតខំប្រឹងប្រែងដើម្បីចូលជាសមាជិកនៃប្លុកនេះ អាចចំណាយ រយៈពេលច្រើនឆ្នាំ។ មុននោះ លោកប្រធានា ធិបតីអ៊ុយក្រែន Volodymyr Zelensky បានដាក់ពាក្យជាផ្លូវការស្នើសុំឲ្យអ៊ុយក្រែនចូលរួម EU ខណៈដែលប្រធានាធិបតីនៃ ប្រទេសសមាជិក EU ចំនួន៨ផ្សេងទៀត ក៏បានប្រកាសលិខិតមួយដែលអំពាវនាវឲ្យ EU ផ្ដល់បេក្ខភាពចូលជាសមាជិក EU ដល់អ៊ុយក្រែនភ្លាមមួយរំពិច។ ទោះយ៉ាងណាក៏ ដោយ មន្ត្រីអឺរ៉ុបបានឲ្យដឹងថា គ្មាននីតិវិធីដ៏ឆាប់រហ័សបែបនេះទេ។

ក៏ពាក់ព័ន្ធដល់វិបត្តិរុស្ស៊ី-អ៊ុយក្រែនដែរ សេតវិមានបានបដិសេធសំណើររបស់ លោកប្រធានាធិបតីអ៊ុយក្រែនអំពីការបង្កើតតំបន់ហាមឃាត់ការហោះហើរនៅលើដែនអាកាសអ៊ុយក្រែនចំពោះជើងហោះហើររបស់រុស្ស៊ី ព្រមទាំងចាត់ទុកថា កាយវិកា បែបនេះ ស្មើនឹងជម្លោះដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ ដែលរដ្ឋអំណាចវ៉ាស៊ីនតោណ មិនចង់បានទេ៕


top