ព័ត៌មាន

លោកប្រធានរដ្ឋ៖ គម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម” ត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ដើម្បីកសាង និងបំពេញនូវនីតិរដ្ឋសង្គមនិយម ចាំបាច់ត្រូវដាក់ផលប្រយោជន៍ទូទៅរបស់ប្រទេសជាតិ និងប្រជាជនជាចម្បង។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ TTXVN)   

“ការកសាងនិងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម គឺជាភារកិច្ចមានលក្ខណៈប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់ ជាកិច្ចការស្នូលនៃការផ្លាស់ប្តូរថ្មី និងសុក្រិតប្រព័ន្ធនយោបាយ ឈរលើស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ បានដាក់ចេញ  ដើម្បីប្រទេសជាតិខ្លាំងមាំមួន  ដើម្បីសេចក្តីសុខរបស់ប្រជាជន ដើម្បីផលប្រយោជន៍ជាតិទាំងមូល”។ នេះជាសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកសាងគម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” ជាមួយនឹងគណៈកម្មការដឹកនាំគម្រោង នៅក្នុងកិច្ចប្រជុំលើកទី៣ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣១ ឧសភា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ដើម្បីកសាង និងបំពេញនូវនីតិរដ្ឋសង្គមនិយម ចាំបាច់ត្រូវដាក់ផលប្រយោជន៍ទូទៅរបស់ប្រទេសជាតិ និងប្រជាជនជាចម្បង។

“ចំណុចសំខាន់ដែលកំណត់ជោគជ័យ ឬបរាជ័យនៃរដ្ឋនីតិរដ្ឋ គឺកម្រិតនៃការចូលរួម  សម្លេងរបស់ប្រជាពលរដ្ឋក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរបស់ប្រទេសជាតិនិងក្បាលម៉ាស៊ីនរដ្ឋ។ ដូច្នេះអាចនិយាយបានថា ចំណុច លោតផ្លោះដ៏សំខាន់បំផុតក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម គឺការប្រើប្រាស់យ៉ាងល្អបំផុតប្រភពធនធានមនុស្ស  ដើម្បីបង្កើតឱ្យមានមូលដ្ឋានគ្រឹះ បង្កើតកម្លាំងពលំ ដោយឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៤៥ អំពីប្រទេសវៀតណាមមួយខ្លួនទីពឹងខ្លួន និងវិបុលភាព”។

លោកប្រធានរដ្ឋបានស្នើថា គម្រោងការណ៍ត្រូវឆ្លុះបញ្ចាំងឱ្យបានពេញលេញនូវឆន្ទៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ធានាការអនុវត្តសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋស្របតាមស្មារតី និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ៕


top