ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញប្រគល់ពានរង្វាន់ដល់យុវជនឆ្នើមវៀតណាម ឆ្នាំ ២០២១

ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នាយប់ថ្ងៃទី ២៦ មិនា នៅរោងមហោស្រពទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ “គំរូយុវជនឆ្នើមវៀតណាម ឆ្នាំ ២០២១” ដោយមជ្ឈិមសម្ព័ន្ធយុវជននិងកាសែត Tien Phong រៀបចំឡើង។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc អបអរសាទរចំពោះយុវជនដែលបានទទួលពានរង្វាន់គំរូឆ្នើមឆ្នាំ ២០២១ (រូបថត៖ VOV)  

ក្នុងពិធីនេះ លោកប្រធានរដ្ឋបានកោតសរសើរនិងអបអរសាទរចំពោះគំរូយុវជនឆ្នើមចំនួន ១៩ រូបដែលទទួលបានការលើកតម្កើងលើកនេះ។ ក្នុងឆ្នាំ ២០២១ ទោះបីជាជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេសការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាត ត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែឆន្ទៈ បំណងប្រាថ្នាចង់ក្រោកឡើង ស្មារតីចង់លះបង់ដើម្បីមាតុភូមិ និងគុណសម្បតិ្តល្អប្រសើររបស់យុវជនកាន់តែត្រូវបានបំភ្លឺឡើងយ៉ាងខ្លាំងក្លា។ លោកប្រធានរដ្ឋបានសម្តែងនូវគោលបំណងចង់អោយយុវជនយល់ដឹងអំពីទំនួលខុសត្រូវ និងបេសកកម្មដ៏ខ្ពង់ខ្ពស់របស់ខ្លួន បណ្តុះបណ្តាលនិងអនុវត្តន៍តាមមនោគមវិជ្ជានិងសីលធម៌ ក្លាយទៅជាគំរូឆ្នើមរបស់យុវជនវៀតណាម។

លោកប្រធានរដ្ឋមានប្រសាសន៍ថា ដើម្បីបំពេញឱ្យបានល្អការងារស្វែងរក ជ្រើសរើស និងលើកតម្កើងដល់អ្នកមានទេពកោសល្យវ័យក្មេង បន្ទាប់ពីពិធីលើកតម្កើងនេះ ភ្នាក់ងារ អង្គការយុវជនគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំចលនាជាក់ស្តែង បង្កើតបរិយាកាសសម្រាប់យុវជន ហ្វឹកហាត់និងផ្សព្វផ្សាយគុណតម្លៃ មនុស្សល្អ អំពើល្អ គំរូឆ្នើម។ លោកប្រធានរដ្ឋក៏បានស្នើដល់ក្រសួង មន្ទីរ សាខា មូលដ្ឋាន អង្គការសង្គម និងធុរកិច្ច ជួយគាំទ្រ រួមដំណើរ និងរួមចំណែកក្នុងបុព្វបទអភិវឌ្ឍន៍យុវជនទូទាំងប្រទេស លើកកម្ពស់ទេពកោសល្យវ័យក្មេង៕


top