ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញជួបសំណេះសំណាលជាមួយអ្នកមានកិត្យានុភាពនៅខេត្ត Ha Giang

អ្នកមានកិត្យានុភាពទាំងនេះគឺជាគំរូជាក់ស្តែង ដែលតែងតែនាំមុខក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិ ដែលបានរួមចំណែកជាច្រើនក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងលេខាគណៈកម្មាធិការបក្សខេត្ត Ha Giang លោក Dang Quoc Khanh ក្នុងពិធីជួបសំណេះសំណាល (រូបថត៖ VOV)  
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជាមួយប្រជាជនមានកិត្យានុភាព តំណាងខេត្ត Ha Giang (រូបថត៖ Thong Nhat/TTXVN)  

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយអ្នកមានកិត្យានុភាពចំនួន ៣៩ រូបតំណាងឲ្យប្រជាជនមានកិត្យានុភាពជិត ២.០០០ នាក់នៃខេត្ត Ha Giang ឆ្នាំ ២០២២។ អ្នកមានកិត្យានុភាពទាំងនេះគឺជាគំរូជាក់ស្តែង ដែលតែងតែនាំមុខក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិ ដែលបានរួមចំណែកជាច្រើនក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា ប្រទេសជាតិជានិច្ចកាលតែងតែត្រូវការ រួមវិភាគទានរបស់អ្នកមានកិត្យានុភាពនៃជនរួមជាតិជាជនជាតិភាគតិច។ លោកប្រធានរដ្ឋសម្តែងការជឿជាក់ និងមានបំណងចង់ឲ្យអ្នកមានកិត្យានុភាពទាំងនេះ លើកតម្កើងប្រពៃណីអង់អាចក្លាហាន មិនចុះញ៉មស្មារតីសាមគ្គីភាពជនជាតិ ធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ និង សហគមន៍; បង្ហាញពីតួនាទីរបស់ខ្លួនជាកត្តាសកម្មក្នុងចលនាមូលដ្ឋាន កៀរគរ និងណែនាំប្រជាជននៅក្នុងភូមិរបស់ខ្លួនឱ្យរួមគ្នាខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារជាតិមាតុភូមិ។ ទន្ទឹមនឹងនោះ បន្តអភិរក្ស និងលើកតម្កើងវប្បធម៌ សិល្បៈប្រពៃណីរបស់ប្រទេសជាតិ; អប់រំយុវជនជំនាន់ក្រោយ តាមនោះ បង្កើតភាពស្អិតរមួត ការយល់ដឹង និងសេចក្តីស្រឡាញ់រាប់អានគ្នាក្នុងសហគមន៍ រួមចំណែកពូនជ្រុំកម្លាំង វៀតណាម និងតម្លៃវៀតណាម សម្រាប់ថ្ងៃនេះ និងសម្រាប់ថ្ងៃអនាគត៕


top