ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការផ្លូវចរាចរណ៍បច្ចេកទេស នៃគម្រោងផ្លូវល្បឿនលឿន Trung Luong - My Thuan

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺគន្លឹះដ៏សំខាន់បំផុតសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ហើយដោយមានការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលមជ្ឈិម អ្នកវិនិយោគនិងស្ថាប័នពាក់ព័ន្ធ ដើម្បី  ជួយគម្រោងនេះដាក់ពង្រាយអនុវត្តន៍យ៉ាងឆាប់រហ័ស។

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការផ្លូវចរាចរណ៍បច្ចេកទេស នៃគម្រោងផ្លូវល្បឿនលឿន Trung Luong - My Thuan (រូបថត៖ VOV)


នាព្រឹកថ្ងៃទី 19 មករា នៅខេត្ត Tien Giang ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការផ្លូវចរាចរណ៍បច្ចេកទេសនៃខ្សែផ្លូវល្បឿនលឿន Trung Luong-My Thuan បម្រើចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំខាល ចត្វាស័ក ២០២២។ ខ្សែផ្លូវល្បឿនលឿន Trung Luong –My Thuan ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្ម ដែលតភ្ជាប់តំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញនិងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភាគខាងត្បូង។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ហើយដោយមានការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលមជ្ឈិម អ្នកវិនិយោគ និងស្ថាប័នពាក់ព័ន្ធដើម្បីជួយគម្រោងនេះដាក់ពង្រាយអនុវត្តន៍យ៉ាងឆាប់រហ័ស។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាឱ្យវិស័យដឹកជញ្ជូនបន្តបង្កើនល្បឿនស្ពាន My Thuan ហើយភ្លាមៗ ទាន់ពេលវេលា និងធានាគុណភាពនៃផ្លូវល្បឿនលឿនប្រវែង ៤៦ គីឡូម៉ែត្ររវាង My Thuan-Can Tho។ ទន្ទឹមនឹងនោះ  បន្តចាប់ផ្តើមផ្លូវល្បឿនលឿន Can Tho - Ca Mau   ជាពិសេស ខ្សែបន្ទាត់ឆ្នេរសមុទ្រត្រូវបានរដ្ឋាភិបាលនិងរដ្ឋសភាបានឯកភាពដើម្បីប្រកាសជាផ្លូវខាងលិចទាំងមូលនៃសមុទ្រខាងកើត។

មុននោះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញអុជធូបនៅទីស្ការៈបូជាស្តេច Hung  នៅទីក្រុង Can Tho៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top