ព័ត៌មាន

លោកប្រធានរដ្ឋស្នើឲ្យលើកសរសើរ និងផ្តល់រង្វាន់ដល់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី និងក្រុមគ្រូបង្វឹក ជាពិសេសគ្រូបង្វឹក Mai Duc Chung។
 

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម (រូបថត៖ Getty)


នៅពហុកីឡដ្ឋាន Navi Mumbai (ប្រទេសឥណ្ឌា) នារសៀលថ្ងៃទី៦ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានយកឈ្នះលើក្រុមតៃប៉ិ-ចិន ដែលជាគូប្រជែងផ្ទាល់ដើម្បីដណ្ដើមកៅអីចូលរួមការប្រកួតបាល់ទាត់ផ្នែកនារីពិភពលោក ឆ្នាំ២០២៣។

បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានបង្កើតជ័យជម្នះជាប្រវត្តិសាស្ត្រដោយទទួលបានសិទ្ធិចូលរួមក្នុងការប្រកួតជើងឯកបាល់ទាត់ផ្នែកនារីពិភពលោកឆ្នាំ ២០២៣ ជាលើកដំបូងនោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី និងក្រុមគ្រូបង្វឹក ជាពិសេសគ្រូបង្វឹក Mai Duc Chung។ លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធលើកសរសើរ និងជូនរង្វាន់ឲ្យបានសក្តិសមដល់ក្រុមបាល់ទាត់ជម្រស់ជាតិផ្នែកនារី ដែលសម្រេចបានសមិទ្ធផលពិសេសនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top