ព័ត៌មាន

លោកប្រធានរដ្ឋសភាអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈជននិងយុទ្ធជនពលីនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ Dong Loc -Truong Bon

នៅចំពោះមុខវិញ្ញាណក្ខ័ន្ធវីរៈជន និងយុទ្ធជនពលី លោកប្រធានរដ្ឋសភា និងក្រុមការងារបានប្តេជ្ញា ស្រុះចិត្តគំនិត អនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនប្រគល់ជូន សំដៅកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍និងកាន់តែសម្បូរសប្បាយ
  លោកប្រធានរដ្ឋសភាអញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខន្ធ វីរៈជន និងយុទ្ធជនពលី (រូបថត៖ Doan Tan/TTXVN)  

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី នារសៀលថ្ងៃទី ១៦ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញមកដាក់ផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលីនៅរមណីយដ្ឋានប្រវត្តិសាស្ត្រ Dong Loc (ឃុំ Dong Loc ស្រុក Can Loc ខេត្ត Ha Tinh) និងតំបន់ប្រវត្តិសាស្ត្រ Truong Bon (ឃុំ My Son ស្រុក Do Luong ខេត្ត Nghe An)។

នៅទីតាំងទាំងពីរ ក្នុងបរិយាកាសដ៏ឧឡារិក ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលី; ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈរបស់វីរៈជន និងយុទ្ធជនពលី ដែលបានបលីកម្មទាំងឈាមស្រស់និងសាច់ស្រស់ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងសេចក្តីសុខរបស់ប្រជាជន។ នៅចំពោះមុខវិញ្ញាណក្ខ័ន្ធវីរៈជន និងយុទ្ធជនពលី លោកប្រធានរដ្ឋសភា និងក្រុមការងារបានប្តេជ្ញា ស្រុះចិត្តគំនិត អនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនប្រគល់ជូន សំដៅកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍និងកាន់តែសម្បូរសប្បាយ៕


top