ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតនៅខេត្តង៉េអាន

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក ត្រិន ថាញ់មិន និងគណៈប្រតិភូ បានទៅធ្វើការនៅខេត្តង៉េអាន។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ចុះត្រួតពិនិត្យការបិទផ្សាយបញ្ជីឈ្មោះបេក្ខជននៅទីតាំងបោះឆ្នោតមួយក្នុងឃុំ Hung Nguyen ខេត្ត ង៉េអាន។ រូបថត៖ VOV។

ចុះត្រួតពិនិត្យទីតាំងបោះឆ្នោតនៅភូមិ Phuc long អង្គភាពបោះឆ្នោតលេខ ៧ ឃុំ Hung Nguyen ខេត្តង៉េអាន លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានកត់ស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងារ រៀបចំការបោះឆ្នោតរបស់ខេត្តង៉េអាន ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ម៉ឺងម៉ាត់ ទាន់ពេលវេលា និងស្របតាមច្បាប់។ ប្រធានរដ្ឋសភាបានកត់សម្គាល់ថា៖  “យកចិត្តទុកដាក់ជាពិសសេសចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីឲ្យប្រជាជនទៅបោះឆ្នោតប្រកបដោយសុវត្ថិភាព។ ទីពីរ មូលដ្ឋានមានប្រជាជនកាន់សាសនាកាតូលិកច្រើន ដូច្នេះហើយ ត្រូវរៀបចំយ៉ាងណាដើម្បីធានាថា ប្រជាសាសនិកកាតូលិកមានឱកាសបោះឆ្នោតស្របតាមស្ថានភាពជាក់ស្តែង។ ចាំបាច់ត្រូវជំរុញខ្លាំងការងារឃោសនា និងចលនាក្នុងប្រជាជនទាំងមូល ទាំងមុន ក្នុងអំឡុង និងក្រោយការបោះឆ្នោត”។

ទាក់ទងនឹងការងារបោះឆ្នោត ប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត ផ្តោតលើការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយធានាថាអ្នកបោះឆ្នោតទទួលបានព័ត៌មានយ៉ាងពេញលេញ និងច្បាស់លាស់ ដើម្បីឱ្យខេត្តង៉េអានក្លាយជាគំរូល្អមួយនៃការងារបោះឆ្នោត៕


top