ព័ត៌មាន

លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា

នាព្រឹកថ្ងៃទី១៨ ខែឧសភា នៅអគាររដ្ឋសភាបានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូបូកសរុបការងារបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)




នាព្រឹកថ្ងៃទី១៨ ខែឧសភា នៅអគាររដ្ឋសភា បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូបូកសរុបការងារបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។

ថ្លែងនៅកិច្ចប្រជុំ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះ ឆ្នោត លោក Vuong Dinh Hue បានបញ្ជាក់ថា  ការងារត្រៀមរៀបចំមួយចំនួនត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះ ឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ខាងមុខ។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីធានាឲ្យការបោះឆ្នោតត្រូវបានរៀបចំឡើងដោយលក្ខណៈប្រជាធិបតេយ្យត្រឹមត្រូវតាមច្បាប់ មានសុវត្ថិភាពដាច់ខាត ហើយសម្រេចជោគជ័យល្អប្រសើរ ជា ពិសេសក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅតំបន់សំខាន់ៗមួយចំនួននោះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូលើទូទាំងប្រទេស សំដៅពិនិត្យមើលឡើងវិញនូវការងារត្រៀមរៀបចំទាំងស្រុងរហូតមកដល់ពេលនេះ ផ្ទៀងស្ដាប់និងដោះស្រាយឲ្យទាន់ពេលវេលា នូវការលំបាក សំណើររបស់មូលដ្ឋាននិងអង្គការ ស្ថាប័នពាក់ព័ន្ធនានា សំដៅត្រៀមរៀបចំឲ្យបានហ្មត់ចត់និងគ្រប់គ្រាន់បំផុត ដើម្បីឲ្យការបោះឆ្នោតដែលជាព្រឹត្តិការណ៍ នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិ ប្រព្រឹត្តទៅស្របតាមផែនការ ពិតជា ទិវាបុណ្យមួយរបស់ប្រជាជនទាំងមូល ហើយសម្រេចជោគជ័យដ៏ល្អប្រសើរផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top