ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៅភូមិភាគកណ្តាល

ក្នុងជំនួបនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ទោះបីជាចូលនិវត្តន៍ក៏ដោយ ក៏ប្រាជ្ញា បទពិសោធន៍ របស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់មានតម្លៃថ្លៃថ្លាណាស់។ លោកប្រធានរដ្ឋមានបំណងថាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បន្តរួមចំណែកជាក់ស្តែងក្នុងសកម្មភាពរបស់ស្ថាប័មជ្ឈឹម និងមូលដ្ឋាន បម្រើដល់ការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។
  លោកប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៅភូមិភាគកណ្តាល  

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកម្មាភិបាលចូលនិវត្តន៍ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៅបណ្ដាខេត្តភាគកណ្តាល។

ក្នុងជំនួបនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ទោះបីជាចូលនិវត្តន៍ក៏ដោយ ក៏ប្រាជ្ញា បទពិសោធន៍ របស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់មានតម្លៃថ្លៃថ្លាណាស់។ លោកប្រធានរដ្ឋមានបំណងថាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បន្តរួមចំណែកជាក់ស្តែងក្នុងសកម្មភាពរបស់ស្ថាប័មជ្ឈឹម និងមូលដ្ឋាន បម្រើដល់ការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិ។

លោកប្រធានរដ្ឋបានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យសេដ្ឋកិច្ចសង្គម ធានាបាននូវកិច្ចការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ក្នុងនោះ សេដ្ឋកិច្ចសង្គមបានស្ដារឡើងវិញជាវិជ្ជមាន ជាមួយនឹងកំណើនខ្ពស់ (៨.០២%)។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗជាច្រើនត្រូវបានធានា។ ជាពិសេស ទោះបីជួបការលំបាកច្រើនយ៉ាងណាក៏ដោយ បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់លើការងារសន្តិសុខសង្គម ជួយឧបត្ថម្ភកម្មករជាង ៦៨ លាននាក់ ជាមួយថវិកាសរុបជាង ១០០ ទ្រីលានដុង ដោយមិនបំភ្លេចចោលនរណាម្នាក់ឡើយ៕


top