ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ វៀតណាមមានជំនឿជាក់ ត្រៀមខ្លួនជាស្រេចទទួលភារកិច្ចសអន្តរជាតិដ៏សំខាន់ៗជាច្រើន

រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ រួមជាមួយនឹងជោគជ័យទូទៅនៃកិច្ចការបរទេសនិយាយរួម បានរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព និង អំណោយផលសម្រាប់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ ដោយរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម នាំទំនាក់ទំនងជាមួយបណ្ដាប្រទេស និងដៃគូផ្សេងទៀត ឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។
 

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ VNA)


ក្នុងឱកាសដែលវៀតណាមបានសម្រេចប្រកបដោយជោគជ័យនូវអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានអញ្ជើញថ្លែងសារដ៏សំខាន់ ក្នុងនោះលោកបានសង្តត់ធ្ងន់ថា វៀតណាមបន្តមានជំនឿជាក់ ហើយត្រៀមខ្លួនជាស្រេចរ៉ាប់រងភារកិច្ចអន្តរជាតិដ៏សំខាន់ជាច្រើន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយបានពង្រីកកម្លាំងពលំរបស់ប្រទេសជាតិ ជាមួយការខិតខំប្រឹងប្រែងដ៏ខ្ពង់ខ្ពស់ រួមទាំងការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិនោះ វៀតណាមបានចូលរួមដោយម្ចាស់ការ និងសកម្ម លើកគំនិតផ្ដូចផ្ដើមជាច្រើន ដោយបានរួមចំណែកជាក់ស្ដែងទៅក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ជាមួយសារ "ដៃគូ ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព" ក្នុងការស្វែងរកដំណោះស្រាយ ទប់ស្កាត់ និងដោះស្រាយជម្លោះ តភ្ជាប់ កិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសន្តិសុខជាមួយអាស៊ាន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយឈរលើមូលដ្ឋានគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ក្នុងសារនោះ លោកប្រធានរដ្ឋបានអះអាងថា៖ តាមរយៈការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខនោះ វៀតណាមបានបង្ហាញយ៉ាងច្បាស់លាស់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បីសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគី ធ្វើពិពិធកម្ម និងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ។ ពីប្រទេសក្រីក្រមួយ ដោយត្រូវទទួលជំនួយនោះ  វៀតណាមបានឈានឡើង ដើម្បីក្លាយទៅជាដៃគូដ៏សកម្ម និងម្ចាស់ការ ដោយបានរួមចំណែកប្រកបដោយមានការទទួលខុសត្រូវ និងចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសកលជាច្រើន អំពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោក។

រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ រួមជាមួយនឹងជោគជ័យទូទៅនៃកិច្ចការបរទេសនិយាយរួម បានរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព និង អំណោយផលសម្រាប់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ ដោយរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម នាំទំនាក់ទំនងជាមួយបណ្ដាប្រទេស និងដៃគូផ្សេងទៀត ឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមបានសម្រេចរួចរាល់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាមួយសមិទ្ធិផលជាច្រើន ដែលត្រូវបាន វាយតម្លៃជាវិជ្ជមាន ដោយសមស្របនឹងបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ អំពីពិភពលោកប្រកបដោយសន្តិភាព និងនិរន្តរភាព គ្មានសង្គ្រាម ឬជម្លោះ គ្មានភាពក្រីក្រ និងវិសមភាពឡើយ។ សមិទ្ធិផលទាំងនេះបានពូនជ្រុំទំនុកទុកចិត្ត បញ្ជូលបន្ថែមកម្លាំងពលំជូនវៀតណាម ដើម្បីជំរុញខ្លាំង និងលើកកម្ពស់កិច្ចការបរទេសពហុភាគី បម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top