ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc៖ ចាំបាច់ត្រូវ​លើកតម្កើង​កិត្យានុភាពនៃពានរង្វាន់ហូជីមិញលំដាប់ថ្នាក់ពិភពលោក

ពានរង្វាន់ត្រូវបានប្រគល់ជូនសំណង់សិក្សាស្រាវជ្រាវចំនួន ២៩ ដែលមានតម្លៃខ្ពស់ និងមានលទ្ធភាពអនុវត្តន៍ជាក់ស្ដែង ក្នុងនោះមានសំណង់ចំនួន ១២ ទទួលបានពានរង្វាន់ហូជីមិញ និង សំណង់ចំនួន ១៧ ទៀតទទួលបានពានរង្វាន់រដ្ឋ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានប្រគល់រង្វាន់រដ្ឋចំនួន ១៧ លើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់អ្នកនិពន្ធ និងសហអ្នកនិពន្ធដែលឈ្នះ។ រូបថត៖ VNA

នាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅរោងមហោស្រពធំទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានប្រារព្ធពិធីប្រគល់ពានរង្វាន់ហូជីមិញ និងរង្វាន់រដ្ឋអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើកទី ៦។ ពានរង្វាន់ត្រូវបានប្រគល់ជូនសំណង់សិក្សាស្រាវជ្រាវចំនួន ២៩ ដែលមានតម្លៃខ្ពស់ និងមានលទ្ធភាពអនុវត្តន៍ជាក់ស្ដែង ក្នុងនោះមានសំណង់ចំនួន ១២ ទទួលបានពានរង្វាន់ហូជីមិញ និង សំណង់ចំនួន ១៧ ទៀតទទួលបានពានរង្វាន់រដ្ឋ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តន៍គោលការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាគោលនយោបាយជាតិជួរមុខ ហើយជាកម្លាំងចលករស្នូល ដើម្បីងភិវឌ្ឍន៍កម្លាំងផលិតកម្មទំនើប ដែលត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស វៀតណាមចាំបាច់ត្រូវមានជំហានផ្ទេរប្ដូរអំពីយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្ត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍបច្ចេកវិទ្យាតាមវិស័យដែលមានប្រៀបខ្លាំងមួយចំនួន។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវសម្របសម្រួលឱ្យបានល្អរវាងរដ្ឋ និងសង្គម រវាងកម្លាំងផ្ទៃក្នុង និងកម្លាំងខាងក្រៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត ហើយកំណត់ថានេះគឺជាកម្លាំងផលិតកម្មផ្ទាល់ ជាកម្លាំងចលករស្នូលនៃគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទាក់ទងនឹងគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមគឺជាប្រទេសដែលមានឧស្សាហកម្មទំនើប ហើយស្ថិតក្នុងក្រុមប្រទេសនាំចេញច្រើនបំផុតទាំង ១៥ នៅលើពិភពលោកនោះ លោកប្រធានរដ្ឋបានចាត់ទុកថា ពានរង្វាន់ហូជីមិញ ពានរង្វាន់រដ្ឋអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចាំបាច់ត្រូវជាសកម្មភាពជំរុញការអភិវឌ្ឍនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ និងអភិវឌ្ឍន៍ខឿនឧស្សាហកម្មទំនើបរបស់វៀតណាម៖  “សកម្មភាពប្រគល់ពានរង្វាន់ចាំបាច់ត្រូវជាព្រឹត្តិការណ៍លើកទឹកចិត្តដល់ជួរធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសមត្ថភាពខ្ពស់ ហើយលើកទឹកចិត្តដល់សង្គមទាំងមូលបង្កើនការវិនិយោគដល់សកម្មភាពនវានុវត្តន៍។ ខ្ញុំស្នើឱ្យពិចារណា និងលើកកម្ពស់កម្រិតកិត្យានុភាពនៃពានរង្វាន់ហូជីមិញបន្ថែមទៀត ដើម្បីឆ្ពោះទៅតំបន់ និងពិភពលោក។ ពង្រីកវិសាលភាពនៃពានរង្វាន់ដល់អ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលបានរួមវិភាគទានសិក្សាស្រាវជ្រាវតម្លៃអំពីវៀតណាមលើគ្រប់វិស័យ។ ខ្ញុំសង្ឈឹមថា វៀតណាមនឹងមានអ្នកវិទ្យាសាស្ត្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានពានរង្វាន់អន្តរជាតិ ដែលមានកិត្យានុភាព លើកតម្កើងខឿនវិទ្យាសាស្ត្រជាតិ រួមចំណែកលើកតម្កើងបញ្


top