ព័ត៌មាន

លោកប្រធានរដ្ឋបញ្ចប់កម្មវិធីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III នៃចក្រភពអង់គ្លេសប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានឲ្យដឹងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងវៀតណាមគឺធំធេងណាស់។
ប្រធានរដ្ឋ លោក Vo Van Thuong និងព្រះអង្គ Charles III ។ រូបថត៖ VNA ផ្សាយ

នារសៀលថ្ងៃទី៦ ឧសភា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋ លោក Vo Van Thuong បានចាកចេញពីរដ្ឋធានីឡុងដ៍ ធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ប្រកបដោយជោគជ័យនូវកម្មវិធីចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ Charles III នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់ព្រះរាជវង្សានុវង្ស និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

ក្នុងឱកាសនៃព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋបានជួបពិភាក្សាជាមួយព្រះអង្គ Charles III និងនាយករដ្ឋមន្ត្រីលោក Rishi Sunak។ ប្រធានរដ្ឋលោក Vo Van Thuong អបអរសាទរព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះរាជវង្សានុវង្ស និងប្រជាជនអង់គ្លេស ហើយជឿជាក់ថាក្រោមរជ្ជកាលរបស់ព្រះអង្គ Charles III ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងនឹងរីកចម្រើនកាន់តែច្រើន។ លោកបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស។ លោកសង្ឃឹមថា ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សនឹងបន្តគាំទ្រយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

ព្រះអង្គ Charles III បានសម្តែងការដឹងគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​វៀតណាម​ចំពោះព្រះអង្គ និងព្រះរាជវង្សានុវង្ស។ ព្រះអង្គបានអះអាងថា ព្រះរាជវង្សានុវង្សអង់គ្លេស និងព្រះមហាក្សត្រផ្ទាល់តែងតែយកចិត្តទុកដាក់ និងគាំទ្របុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស។

ប្រធានរដ្ឋ លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ។ រូបថត៖ VNA ផ្សាយ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានឲ្យដឹងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេស និងវៀតណាមគឺធំធេងណាស់។ លោកតែងតែមានបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយវៀតណាមបន្ថែមទៀត។ លោកបានថ្លែងអំណរគុណដល់ វៀតណាមដែលបានគាំទ្រចក្រភពអង់គ្លេសក្នុងដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ផងដែរ៕


top