ព័ត៌មាន

លោកប្រធានរដ្ឋនិងអាណិកជនវៀតណាមអញ្ជើញអុជធូបនៅបរមរាជវាំង Thang Long និងប្រលែងត្រីគល់រាំងក្នុងស្រះត្រីលោកអ៊ំហូ

ទាំងនេះគឺជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃកម្មវិធី និទាឃៈរដូវ ឆ្នាំ ២០២២ នៅស្រុកកំណើត។ អាណិកជនជាច្រើនរូបមានអារម្មណ៍រំជួលចិត្តនៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកប្រធានរដ្ឋនិងភរិយាអញ្ជើញថតរូបជាមួយអាណិកជនវៀតណាមនៅបរមរាជវាំង Thang Long

នាព្រឹកថ្ងៃទី ២២ មករា (ថ្ងៃទី ២០ ខែ កក្តិក) គណៈប្រតិភូអាណិកជនវៀតណាមបានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញនៅវិមានតម្កល់សព និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី ហើយបានជួបជុំនៅបរមរាជវាំង Thang Long នៅទីក្រុងហាណូយ ដើម្បីចូលរួមជាមួយលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ក្នុងពិធីអុជធូប បួងសួងសូមឲ្យប្រទេសជាតិសុខសាន្តត្រាណប្រកបដោយភាពសម្បូររុងរឿង  ព្រមទាំងអំណរឆ្នាំថ្មីប្រកបដោយសន្តិភាពនិងសប្បាយរីករាយ។ ទាំងនេះគឺជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃកម្មវិធីនិទាឃៈរដូវ ឆ្នាំ ២០២២ នៅស្រុកកំណើត។ អាណិកជនជាច្រើនរូបមានអារម្មណ៍រំជួលចិត្តនៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ។

“យើងមានអារម្មណ៍ថា ប្រទេសជាតិយើងមានការអភិវឌ្ឍយ៉ាងខ្លាំង។ បរមរាជវាំង Thang Long ជាកន្លែងរក្សាសម្រស់ដ៏រុងរឿង ទាំងនោះ”។

“សកម្មភាពទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ហើយសំខាន់ជាងនេះទៅទៀតគឺសម្រាប់យុវជនជំនាន់ក្រោយនៅក្រៅប្រទេសដែលត្រូវការស្វែងយល់ពីឫសគល់របស់ខ្លួន ត្រូវស្វែងយល់ពីប្រភពដើមប្រវត្តិសាស្ត្រនៃជាតិសាសន៍ខ្លួន ដើម្បីផ្សព្វផ្សាយដល់ជនរួមជាតិនៅក្នុងប្រទេសផ្សេងៗ ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក”។

គណៈប្រតិភូអាណិកជនវៀតណាមក៏បានចូលរួមក្នុងសកម្មភាពប្រលែងត្រីគល់រាំងជាមួយលោកប្រធានរដ្ឋនិងភរិយានៅស្រះចិញ្ចឹមត្រីរបស់អ៊ំហូ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top