ព័ត៌មាន

លោកប្រធានរដ្ឋកោតសរសើរវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារមជ្ឈិម ដែលបានវះកាត់ប្តូរថ្លើមសម្រាប់ទារកអាយុ ៩ ខែ ប្រកបដោយជោគជ័យ

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កុមារអាយុ ៩ ខែនៅខេត្ត Lam Dong ត្រូវបានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិ (ទីក្រុងហាណូយ) ធ្វើការវះកាត់ប្តូរថ្លើមប្រកបដោយជោគជ័យ។
  គ្រូពេទ្យធ្វើការវះកាត់ប្តូរថ្លើមឲ្យទារក (រូបថត៖ vietnamnet.vn)  

មុននោះ នារសៀលថ្ងៃទី ១០ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានកោតសរសើរនិងលើកតម្កើងចំពោះបុគ្គលិកនៃមន្ទីរពេទ្យកុមារមជ្ឈិម ជាពិសេសក្រុមគ្រូពេទ្យដែលធ្វើការវះកាត់ប្តូរថ្លើមឲ្យទារកដោយជោគជ័យ កាលពីថ្ងៃទី ១៤ ខែមីនាកន្លងទៅ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការប្តូរថ្លើមសម្រាប់កុមារគឺជាបច្ចេកទេសដ៏ពិបាកបំផុតមួយក្នុងការប្តូរសរីរាង្គ។ ដោយសារតែការខិត ខំប្រឹងប្រែងឥតឈប់ដើម្បីសិក្សាអំពីបច្ចេកទេស វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារមជ្ឈិមបានស្ទាត់ជំនាញទាំងស្រុងលើដំណើរការរុករក ការប្តូរសរីរាង្គ បច្ចេកទេសផ្សាំ ការប្រើថ្នាំសន្លប់ និងការសង្គ្រោះ ដោយរួមចំណែក ផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់គ្រួសារដែលមានកូនខ្សោយថ្លើមដំណាក់កាលចុងក្រោយ។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមីនា ការប្តូរថ្លើមពីផ្នែកមួយនៃថ្លើមរបស់ឪពុកទៅកុមារីអាយុ ៩ ខែដែលមានជំងឺថ្លើមដំណាក់កាលចុងក្រោយ ដោយសារតែជំងឺក្រិនថ្លើមនៃទឹកប្រមាត់ បានទទួលជោគជ័យបន្ទាប់ពីការវះកាត់ធំ អស់រយៈពេល ៩ ម៉ោង។ ការវះកាត់ប្តូរថ្លើមដោយជោគជ័យលើកទី ២៥ នៅមន្ទីរពេទ្យកុមារមជ្ឈិមនេះ ត្រូវបានវេជ្ជបណ្ឌិតវៀតណាមអនុវត្តន៍ទាំងស្រុង  ដោយគ្មានការជួយឧបត្ថម្ភពីអ្នកជំនាញបរទេសនៅឡើយ៕


top