ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង៖ ទីក្រុង Hai Phong មានឱកាសដ៏ធំធេងដើម្បីប្រកៀកស្មាជាមួយទីក្រុងគំរូនានានៅអាស៊ី

នាយប់ថ្ងៃទី ១៣ ឧសភា នៅទីលានមជ្ឈមណ្ឌលនយោបាយ-រដ្ឋបាល ភាគខាងជើងទន្លេ Cam - ទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៧០ ទិវារំដោះទីក្រុង (១៣ ឧសភា ១៩៥៥ - ១៣ ឧសភា ២០២៥) ទទួលកិត្តិនាម “ទីក្រុងវីរភាព” និងបើកពិធីបុណ្យផ្កា ក្ងោកឆ្នាំ២០២៥។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
អញ្ជើញថ្លែងនៅព្រឹត្តិការណ៍ លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃថា Hai Phong មានឱកាសដ៏ធំធេងដើម្បីក្លាយជាទីក្រុងនាំមុខគេក្នុងប្រទេសក្នុងបុព្វហេតុ ឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រកៀកស្មាជាមួយទីក្រុងគំរូនៅអាស៊ី។ ដូច្នេះ ទីក្រុង Hai Phong ចាំបាច់ត្រូវពង្រីកប្រៀបខ្លាំងជា "ច្រកទ្វារស្នូលចូលទៅសមុទ្រ" នៃភាគខាងជើង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រទំនើប និងមជ្ឈមណ្ឌលតភ្ជាប់ សេដ្ឋកិច្ច - ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ដីសណ្ដទន្លេក្រហម និងតំបន់ភាគខាងជើងទាំងមូល។ ទន្ទឹមនឹងនោះ ផ្តោតលើការកសាងហេដ្ឋារចនា សម្ព័ន្ធរឹង និងទន់ក្នុងការផ្លាស់ប្តូរឌីជីថល; ឆ្ពោះទៅកសាងទីក្រុង Hai Phong ក្លាយជា ទីក្រុងនៃនវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្មផងដែរ។
លោកប្រធានរដ្ឋ លឿង គឿង ប្រគល់កិត្តិនាម “ទីក្រុងវីរភាព” ដល់ទីក្រុង Hai Phong។ (រូបថត៖ VOV)
“បន្តផ្តោតលើការបើកនិងពង្រីកធនធានសង្គមទាំងអស់ដើម្បីធ្វើឲ្យទីក្រុង Hai Phong ក្លាយជាមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល; សុខាភិបាល វិទ្យាសាស្ត្រ និង បច្ចេកវិទ្យានៃតំបន់ឆ្នេរភាគខាងជើង។ ទន្ទឹមនឹងនោះ ដោះស្រាយការលំបាក និង ឧបសគ្គ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឆ្ពោះ ទៅរកភាពទំនើប និងនិរន្តរភាព។ ទម្លុះទម្លាយក្នុងកំណែទម្រង់រដ្ឋបាល ការកែលម្អ បរិយាកាសវិនិយោគ អាជីវកម្ម ឆ្ពោះទៅរកស្តង់ដារអន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច។ កែលម្អគុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈ ធានាសុខុមាលភាពសង្គម; កសាង Hai Phong ក្លាយទៅជាទីក្រុងស៊ីវិល័យ និង រួសរាយរាក់ទាក់។ បន្តស្រាវជ្រាវ និងស្នើយន្តការ និងគោលនយោបាយដ៏ពិសេស ដោយឡែក មានលក្ខណៈរបកគំហើញ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពសម្រាប់ទីក្រុង”៕

top