ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជួបធ្វើការជាមួយក្រសួងនគរបាល

នាព្រឹកថ្ងៃទី ១១ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញបំពេញទស្សនកិច្ចនិងធ្វើការជាមួយក្រសួងនគរបាល។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿងគឿង បានឯកភាពជាមួយទិសដៅ និងភារកិច្ចសំខាន់ៗរបស់ក្រសួងនគរបាល ព្រមទាំងបានសង្កត់ធ្ងន់លើការងារ សំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ។
លោកប្រធានរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងនគរបាលត្រូវផ្តោតការ យកចិត្តទុកដាក់លើការកសាងអង្គការបក្សនៅក្នុងបក្សភាគនគរបាលមជ្ឈិមឲ្យពិតជាស្អាតស្អំ និងរឹងមាំដោយផ្សារ ភ្ជាប់ជាមួយនឹងការបន្តកសាងក្បាលម៉ាស៊ីនតាមទិសដៅ "បង្រួម រឹងមាំ ប្រសិទ្ធភាព”។
លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងនគរបាលបន្តសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយគណៈកម្មាធិការ ក្រសួង ផ្នែក មូលដ្ឋាន និងស្ថាប័ន យុត្តិធម៌នានា ដោយស្មារតី "ល្អរួចហើយ ជិតស្និទ្ធរួចហើយ ត្រូវតែល្អជាងទៀត ស្អិតរមួត ជាងទៀតនៅពេលខាងមុខ"។ លើសពីនេះ ផ្តោតលើការបំពេញឲ្យបានល្អនូវកិច្ចការបរ ទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឲ្យកិច្ចការបរទេសនគរបាលប្រជាជន បន្តជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចការបរទេសរបស់បក្សនិងរដ្ឋ៕

top