ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ផ្ញើលិខិតអបអរសាទរដល់ស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលហោះហើរចូលទៅកាន់លំហអវកាស

នៅថ្ងៃទី ១៤ ខែមេសា (ម៉ោងក្នុងតំបន់) នៅតំបន់ West Texas (សហរដ្ឋអាមេរិក) ក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយមហាសេដ្ឋី Jeff Bezos បានរៀបចំការហោះហើរនៃប្រព័ន្ធយាន New Shepard ជាមួយនឹងនាវិកចំនួន ៦ នាក់។

ជើងហោះហើរនេះត្រូវបានគេហៅថាបេសកកម្ម NS-31 ដែលជាគម្រោងដឹកមនុស្សហោះហើរចូលទៅកាន់អវកាសលើកទី១១ របស់ក្រុមហ៊ុន Blue Origin។ ក្រុមអវកាសយានិកដែលត្រូវបានជ្រើសរើសគឺជាស្ត្រីឆ្នើមក្នុងវិស័យជាច្រើន ក្នុងនោះមានអ្នកស្រី Amanda Nguyen ដែលជាស្ថាបនិក និងជាអគ្គនាយិកានៃអង្គការក្រៅរដ្ឋាភិបាល RISE។ បន្ទាប់ពីការហោះហើរ អ្នកស្រី Amanda Nguyen បានក្លាយជាស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលបានហោះហើរចូលទៅកាន់លំហអវកាស។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung ប្រគល់លិខិតរបស់ប្រធានរដ្ឋវៀតណាម លឿង គឿង ជូនអ្នកស្រី Amanda Nguyen។ (រូបថត៖ Chu An)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានចូលរួមទស្សនាការហោះហើររបស់យាន New Shepard ហើយបានប្រគល់លិខិតរបស់ប្រធានរដ្ឋវៀតណាម លឿង គឿង ជូនអ្នកស្រី Amanda Nguyen។ ក្នុងលិខិត លោកប្រធានរដ្ឋបានសម្តែងនូវសេចក្តីរីករាយ និងមោទនភាព នៅពេលដែលស្ត្រីដើមកំណើតវៀតណាមដំបូងគេបានហោះហើរទៅកាន់លំហអវកាស តាមនោះបញ្ជាក់ពីទេពកោសល្យ និងបញ្ញារបស់ជនវៀតណាមនៅអាមេរិក និងនៅលើពិភពលោកផងដែរ។ លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអ្នកស្រី Amanda Nguyen និងមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC) ដែលជួយជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម៕


top