ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូអាណិកជនវៀតណាមអញ្ជើញអុជធូបនៅវិមានលីថៃតូ និងវត្តង៉ុកសឺន

នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ប្រធានរដ្ឋលោក លឿង គឿង និងភរិយា រួមជាមួយគណៈប្រតិភូអាណិកជនវៀតណាម អញ្ជើញអុជធូបនៅវិមាន លីថៃតូ និងវត្តង៉ុក សឺន ជាវត្តមួយដែលមានទីតាំងនៅលើបឹងហ័ន គៀមនៃទីក្រុងហាណូយ។

លោកប្រធានរដ្ឋ លឿង កឿង និងគណៈប្រតិភូអាណិកជនវៀតណាមអញ្ជើញអុជធូបនៅវិមានលីថាយតូ (រូបថត៖ VNA)

សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធី "និទាឃរដូវនៅមាតុភូមិឆ្នាំ ២០២៦" ដោយគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំជារៀងរាល់ឆ្នាំ។

លោកប្រធានរដ្ឋ លឿង គឿង និងភរិយា ធ្វើពិធីប្រលែងត្រីគល់រាំងចូលទៅក្នុងបឹងហ័នគៀម (រូបថត៖ VNA)

 

បន្ទាប់មក លោកប្រធានរដ្ឋ និងភរិយា រួមជាមួយគណៈប្រតិភូអាណិក ជនវៀតណាម  បានចូលរួមសកម្មភាពប្រលេងត្រីគល់រាំងនៅបឹងហ័ន គៀម។

ក្នុងឱកាសបុណ្យតេត   លោកប្រធានរដ្ឋ លឿង គឿង និងភរិយា បានថ្លែងអំណរគុណដល់សហគមន៍ជនវៀតណាមជុំវិញពិភពលោក ចំពោះទឹកចិត្តឆ្ពោះទៅមាតុភូមិ  និងបានជូនពរបងប្អូនជនរួមជាតិទទួលឆ្នាំថ្មីដ៏រុងរឿងនិងជោគជ័យ។

លោកប្រធានរដ្ឋ លឿង គឿង និងភរិយា អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ VNA)

 

មុននេះ គណៈប្រតិភូអាណិកជនវៀតណាមបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព   និងបានដាក់កម្រងផ្កានៅវិមានវីរបុរសយុទ្ធជនពលី នៅតាមផ្លូវបាកសឺន ទីក្រុងហាណូយ។

នាយប់នេះ លោកប្រធានរដ្ឋ លឿងគឿង អញ្ជើញជូនពរឆ្នាំថ្មីដល់អាណិកជនវៀតណាម និងវាយស្គរដើម្បីបើកពិធីបុណ្យនិទាឃរដូវនៅក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈនិទាឃរដូវមាតុភូមិឆ្នាំ ២០២៦ សម្រាប់ជនជាតិវៀតណាមនៅបរទេសទាំងអស់ដែលចូលរួមនៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ)៕


top