ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

នារសៀលថ្ងៃទី៣ ខែតុលា នៅវិមានប្រធានរដ្ឋ លោក លឿង គឿង ប្រធានរដ្ឋ វៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងកាណាដា។

ឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Pekka Voutilainen បង្ហាញសារតាំងជូនប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ (រូបថត៖ VOV)
ស្វាគមន៍ឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោក Pekka Voutilainen មកទទួលភារកិច្ចថ្មី នៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង ជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងរួម ចំណែកជំរុញការលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មី ក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វាំងឡង់លើវិស័យដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចវិលជុំ។
ចំណែកលោកឯកអគ្គរដ្ឋទូត Pekka Voutilainen បានសង្កត់ធ្ងន់ថា ទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែសម្បូរ បែប ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យថាមពលស្អាត បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត។
លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតកាណាដា លោក James Nickel។ (រូបថត៖ VOV)
ទទួលជួបឯកអគ្គរដ្ឋទូតកាណាដា លោក James Nickel លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅតែមានទំហំច្រើន ដូច្នេះហើយលោកប្រធានរដ្ឋ បានស្នើឱ្យឯកអគ្គរដ្ឋទូតកាណាដាតភ្ជាប់ និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន សក្តិសមនឹងសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ; ជំរុញ និងពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ អប់រំ និង បណ្តុះបណ្តាល ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត...
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត James Nickel បានអះអាងថា កាណាដាចែក រំលែកជាមួយវៀតណាមអំពីការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍; សង្ឃឹមថាភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរ ឌីជីថល។ ល។
នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង បានទទួលសារតាំងពី ឯកអគ្គរដ្ឋទូតចំនួន ៤ រូបមកពីប្រទេស Jamaica, Tunisia, Slovenia និង Tajikistan។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បី ស្តាប់មតិយោបល់ និងសំណើររបស់បណ្ដាឯកអគ្គរដ្ឋទូត ហើយបង្កើតលក្ខខណ្ឌ អំណោយផលទាំងអស់សម្រាប់ឯកអគ្គរដ្ឋទូតបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អផងដែរ៕

top