ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញអុជធូប រំលឹកបុណ្យខួបស្តេចហុងឆ្នាំ២០២៣

នាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពោលគឺថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ) នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងមណ្ដលបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិនៃវិហារ ហុង (នៅខេត្ត Phu Tho) ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំនៃ បក្សនិងរដ្ឋបានអញ្ជើញចូលរួមពិធីអុជធូបរំលឹកដល់បុណ្យខួបបណ្តាស្តេចហុង។
ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំនៃ បក្សនិងរដ្ឋបានអញ្ជើញចូលរួមពិធីអុជធូបរំលឹកដល់បុណ្យខួបបណ្តាស្តេចហុង។ (រូបថត៖ VOV)

តាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ លោក Bui Van Quang ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានអានលិខិតគោរពវិញ្ញាណក្ខន្ធស្ដេច ហុង ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេចហុង និងបុព្វបុរសដែលបានរួមចំណែកក្នុងការកសាងនិងរក្សាទឹកដីប្រទេសជាតិ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក Bui Van Quang បួងសួង៖ សូមឧទ្ទិសដល់បុព្វបុរស ទ្រង់ប្រោសប្រទានពរជ័យ ដល់សង្គមជាតិ មាតុភូមិ សន្តិភាព ប្រជានុរាស្រ្ដរាប់រយរាប់ពាន់និងមហាគ្រួសារទាំងអស់។ ប្រទានពរជ័យរដូវអំណោយផល, មនុស្សរស់នៅប្រកបដោយសុខដុមរមនា មានភាពរុងរឿង; ប្រទេសទាំងមូលបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម ហើយសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់។ កូនចៅ   Lac Hong ទូទាំងប្រទេស អាណិកជនវៀតណាមនៅក្រៅប្រទេស តែងតែជួបសេចក្តីសុខចម្រុងចម្រើន

ជនរួមជាតិមួយចំនួនធំក្នុងប្រទេស អាណិកជនវៀតណាមនៅក្រៅប្រទេស និងអន្តរជាតិបានអុជធូបរំលឹកវិញ្ញាណក្ខន្ធស្តេច Hung និងចូលរួមសកម្មភាពវប្បធម៌ប្រពៃណីដែលបានប្រារព្ធឡើងក្នុងឱកាសនេះផងដែរ៕

top