ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គទេសា ភិបាលអូស្ត្រាលី លោក David Hurley និងលោកជំទាវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៦ ខែមេសា ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (១៩៧៣-២០២៣)។
រធានរដ្ឋវៀតណាម លោក Vo Van Thuong និងអគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ក្នុងពិធីទទួលបដិសណ្ឋារកិច្ច។
(រូបថត៖ Thong Nhat/VNA)

ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅព្រឹកថ្ងៃទី៤ ខែមេសា នៅវិមានប្រធានរដ្ឋ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គទេសា ភិបាលអូស្ត្រាលី លោក David Hurley និងលោកជំទាវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៦ ខែមេសា ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (១៩៧៣-២០២៣)។ តាមកាលវិភាគ បន្ទាប់ពីពិធីទទួល លោកប្រធាន រដ្ឋ Vo Van Thuong និងអគ្គទេសាភិបាលអូស្ត្រាលីនឹងជួបពិភាក្សាការងារ ដើម្បីវាយតំលៃអំពីលទ្ធផលដែលសម្រេចបាន និងដាក់ចេញនូវទិសដៅជំរុញកិច្ចសហប្រតិបត្តិ ការទ្វេភាគីនាពេលខាងមុខ។
វៀតណាមនិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣ លើក កំពស់ទៅជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០០៩ ដៃគូគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់នៅ ឆ្នាំ២០១៥  និងដៃគូយុទ្ធសាស្ត្រក្នុងខែមីនា ឆ្នាំ ២០១៨។ យន្តការសហប្រតិបត្តិការទ្វេ ភាគីជាង ២០ ត្រូវបានរក្សា ក្នុងនោះមានយន្តការសំខាន់ៗដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំ រវាងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ និងសន្និសីទស្តីពីភាពជាដៃគូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានផងដែរ។ ទាក់ទិននឹងលទ្ធផលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងឆ្នាំមុន ទំហំពាណិជ្ជកម្ម ទ្វេភាគីសម្រេចបានជិត ១៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២៧% បើធៀប នឹងឆ្នាំ ២០២១។
អូស្ត្រាលីគឺជាដៃគូមួយក្នុងចំណោមដៃគូទ្វេភាគីដែលផ្តល់ដើមទុន ជំនួយឥតសំណង (ODA) ដ៏ធំបំផុតសម្រាប់វៀតណាម។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លង មក អូស្ត្រាលីបានផ្ដល់ជំនួយ ODA ចំនួន ៣ ពាន់លានដុល្លារអូស្ត្រាលីជូន វៀតណាម៕

top