ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ លើកកំពស់តម្លៃដើមយិនស៊ិនវៀតណាម

មានមូលដ្ឋានជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មផលិតយិនស៊ិនវៀតណាមពិតប្រាកដ ឆ្ពោះទៅរកគោលដៅដែលមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាស្តង់ពិព័រណ៍ (រូបថត៖ Thong Nhat/TTXVN)  

នេះគឺជាការអះអាងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ក្នុងពិធីបើកផ្សារណាត់តាំងពិព័រណ៍យិនស៊ិន Lai Chau ឆ្នាំ ២០២២ ក្រោមប្រធានបទ ចាប់យកឱកាស ជំនះបញ្ហាប្រឈម បំណងប្រាថ្នាបើកទូលាយនាអនាគត ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុង Lai Chau ខេត្ត Lai Chau ។ ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ដើម្បីបង្ហាញអំពីសក្តានុពល ភាពខ្លាំង គោលនយោបាយអនុគ្រោះ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគអភិវឌ្ឍន៍ ហើយទន្ទឹមនឹងនោះ ផ្សព្វផ្សាយយិនស៊ិន Lai Chau ដល់ សហគមន៍ធុរកិច្ច អង្គការ និងបុគ្គលនានាក្នុងប្រទេស និងក្រៅប្រទេស។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីយិនស៊ិន Lai Chau យិនស៊ិន Ngoc Linh និងយិនស៊ិនដ៏មានតម្លៃមួយចំនួនទៀត សក្តិសមជាឈ្មោះ កំណប់ទ្រព្យជាតិ របស់វៀតណាម រដ្ឋាភិបាល និងក្រសួងនានា ជាពិសេសក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍជនបទ ហើយចាំបាច់ត្រូវយកចិត្តទុកដាក់លើការអភិរក្ស និងអភិវឌ្ឍន៍រុក្ខជាតិយិនស៊ិន លើកកំពស់តម្លៃដើមយិនស៊ិនវៀតណាម ទាំងផ្នែកសេដ្ឋកិច្ច និងការស្តារសុខភាព។ លោកប្រធានរដ្ឋបានកត់សម្គាល់ពីតម្រូវការ លើគុណភាពផលិតផល ទិន្នផល ការកសាងម៉ាកយីហោ និងការការពារ ការចង្អុលបង្ហាញភូមិសាស្ត្រសម្រាប់យិនស៊ិន ការការពារការផលិត និងការបង្កើនតម្លៃយិនស៊ិនតាមរយៈការកែច្នៃផលិតផលពី យិនស៊ិន។  ទន្ទឹមនឹងនោះ ខេត្ត Lai Chau គប្បីអំពាវនាវសហគ្រាសក្នុងប្រទេសចូលរួមអភិវឌ្ឍន៍ ពូជយិនស៊ិនវៀតណាម វិនិយោគលើការស្រាវជ្រាវ ផលិត និងកែច្នៃយិនស៊ិន៕


top