ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បន្ត​បំផុស​បណ្ដា​ចលនា​ប្រឡង​ប្រណាំង​ធ្វើពលកម្មច្នៃប្រឌិតផ្នែកប្រេងឧស្ម័ន

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ដែលបានពង្រីកកម្លាំងពលំច្នៃប្រឌិតរបស់ពលករ កម្មករ ដើម្បីបង្កើតប្រធានបទ គំនិតផ្ដួចផ្ដើម និងដំណោះស្រាយអនុវត្តន៍ជាក់ស្ដែងជាង ២ ៨០០ ដោយបានរកប្រាក់ចំណេញជាង ៥០០ លានដុល្លារអាមេរិកជូនប្រទេសជាតិ។
  រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយពលករឆ្នើមផ្នែក ប្រេងឧស្ម័ន  

នាព្រឹកថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយពលករឆ្នើមផ្នែក ប្រេងឧស្ម័ន ក្នុងចលនាប្រឡងប្រណាំងធ្វើពលកម្មពូកែ ច្នៃប្រឌិតដំណាក់កាល ២០១៧-២០២២។

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ដែលបានពង្រីកកម្លាំងពលំច្នៃប្រឌិតរបស់ពលករ កម្មករ ដើម្បីបង្កើតប្រធានបទ គំនិតផ្ដួចផ្ដើម និងដំណោះស្រាយអនុវត្តន៍ជាក់ស្ដែងជាង ២ ៨០០ ដោយបានរកប្រាក់ចំណេញជាង ៥០០ លានដុល្លារអាមេរិកជូនប្រទេសជាតិ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“បន្តបំផុសបណ្ដាចលនាប្រឡងប្រណាំងធ្វើពលកម្មច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ដើម្បីបង្កើតកម្លាំងចលករថ្មី និងបំផុសគំនិតថ្មីក្នុងពលកម្មផលិតកម្ម ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការកែលម្អបច្ចេកទេស ការបង្កើតបរិយាកាសអំណោយផលដើម្បីបំប៉ន និងអភិវឌ្ឍមនុស្សមានទេពកោសល្យនៃផ្នែកប្រេងឧស្ម័ន។ ពង្រីកស្មារតីស្វិតស្វាញ ច្នៃប្រឌិត លះបង់ អស់ពីចិត្តពីថ្លើម ដើម្បីពលកររបស់បណ្ដាអង្គការសហជីព ដែលជាទីបង្អែកគួរឲ្យជឿទុកចិត្តរបស់ពលករលើវិស័យប្រេងឧស្ម័នជាង ៥ ម៉ឺននាក់។ កម្មាភិបាល បុគ្គលិកគ្រប់រូបនៃផ្នែកប្រេងឧស្ម័នត្រូវពង្រឹងឆន្ទៈ បំណងប្រាថ្នាក្នុងការអភិវឌ្ឍអង្គភាព ហើយរួមគ្នាខិតខំប្រឹងប្រែងលះបង់តាមរយៈការងារជាក់ស្ដែងផងដែរ”៕

top