ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ជំនះពុះពាររាល់ការលំបាក អាណិកជនវៀតណាមនៅឯបរទេសបានរួមចំណែកជាច្រើនសម្រាប់មាតុប្រទេស

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលជាច្រើនរូប ព្រមទាំងគណៈប្រតិភូអាណិកជនជាង ៣០០ នាក់ តំណាង សហគមន៍ជនវៀតណាមជុំវិញពិភពលោក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)


នាយប់ថ្ងៃទី ២២ មករា នៅរោងមហោស្រព (ហាណូយ) គណៈកម្មាធិការជាតិទទួលបន្ទុក ជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) បានរៀបចំកម្មវិធីសិល្បៈ “និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២២”។ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយាបានអញ្ជើញចូលរួមកម្មវិធីនេះ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលជាច្រើនរូប ព្រមទាំងគណៈប្រតិភូអាណិកជនជាង ៣០០ នាក់ តំណាងសហគមន៍ជនវៀតណាមជុំវិញពិភពលោក។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើនូវក្តីនឹករលឹកដ៏កក់ក្តៅបំផុត ការសួរសុខទុក្ខដ៏ស្មោះស្ម័គ្រ និងជូនពរឆ្នាំថ្មីដល់គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេស ដែលចូលរួមកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំ២០២២ ក៏ដូចជាជនរួមជាតិទូទាំងប្រទេស ជនរួមជាតិដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅឯបរទេស។ លោកប្រធានរដ្ឋបានអះអាងថា ការងារសម្រាប់ជនជាតិវៀតណាមនៅឯបរទេសតែងតែបានបក្ស និងរដ្ឋ ផ្តោតយកចិត្តទុកដាក់ជាពិសេស  តាមរយៈការអនុវត្តសេចក្តីសម្រេចសំខាន់ៗជាច្រើន។ លោកប្រធានរដ្ឋបានសម្តែងនូវសេចក្តីរីករាយនិងមោទនភាព នៅពេលដែលសហគមន៍ជនវៀតណាមនៅកន្លែងជាច្រើនបានសាមគ្គីគ្នា “ស្រលាញ់រាប់អានជួយទំនុកបំរុងគ្នាទៅវិញទៅមក” ដោយមានការខិតខំប្រឹងប្រែងសម្របខ្លួនជាមួយជំងឺរាតត្បាត គាំទ្រប្រជាជនក្នុងតំបន់និងអាជ្ញាធរប្រទេសសាមីអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត ធ្វើឱ្យមុខមាត់សហគមន៍ជនវៀតណាមកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ឈានចូលឆ្នាំថ្មី ២០២២ ដោយមានទាំងកាលានុវត្តភាពនិងបញ្ហាប្រឈម លោកប្រធានរដ្ឋសង្ឃឹមថា ជនរួមជាតិនៅក្រៅប្រទេស ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏តែងតែលើកតម្កើងស្មារតីវៀតណាមជានិច្ច ដោយជឿជាក់ថា ជោគវាសនាល្អថ្មី ច្បាស់ជានឹងមកដល់ប្រទេសក្នុងឆ្នាំខ្លាល ចត្វាស័ក ឆ្នាំ២០២២ ជាពុំខាន។

សូមគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរសិល្បៈ “និទាឃៈរដូវនៅស្រុកកំណើត” មានវត្តមានសិល្បករក្នុងប្រទេសនិងសិល្បៈករអាណិកជន វង់ភ្លេងល្បីឈ្មោះ ជាមួយនឹងការសម្តែងដ៏គួរអោយចាប់អារម្មណ៍ជាច្រើន។ នេះជាកម្មវិធី និទាឃៈរដូវស្រុកកំណើតដើមដំបូង ដែលធ្វើឡើងទាំងទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត បន្ទាប់ពីរយៈពេល ២ឆ្នាំ ដែលអាណិកជនវៀតណាមមិនអាច វិលត្រឡប់មកប្រទេសវៀតណាមវិញដោយសារជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top