ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ការស្រាវជ្រាវអំពីនីតិរដ្ឋត្រូវតែឡើងដល់កំពស់ថ្មី

លោកប្រធានរដ្ឋ Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មការទទួល បន្ទុកការកសាងគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥”។ (រូបថត៖ VNA)
 

ថ្លែងនៅកិច្ចប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គម្រោងគឺជាស្នាដៃវិទ្យាសាស្ត្រដោយមានលក្ខណៈជាក់ស្ដែងរបស់វៀតណាម ដែល ឆ្លុះបញ្ចាំងនូវគោលមាគ៌ា កម្មវិធីនយោបាយនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ២០៤៥។

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មការទទួល បន្ទុកការកសាងគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥”។

ថ្លែងនៅកិច្ចប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គម្រោងគឺជាស្នាដៃវិទ្យាសាស្ត្រដោយមានលក្ខណៈជាក់ស្ដែងរបស់វៀតណាម ដែល ឆ្លុះបញ្ចាំងនូវគោលមាគ៌ា កម្មវិធីនយោបាយនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ២០៤៥។ ហេតុដូច្នេះ ខ្លឹមសារទាំងអស់ត្រូវតែធានាទាំងលក្ខណៈនយោបាយ ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖

“ការស្រាវជ្រាវ កសាងគម្រោង បានយកលទ្ធិម៉ាក្ស-ឡេនីននិយម សតិអារម្មណ៍ ហូជីមិញជាមូលដ្ឋានគ្រឹះ ហើយច្បាមជាប់ទស្សនៈ គោលជំហររបស់បក្ស រដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ ស្ដីពីការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង ស្នងបន្តសមិទ្ធផលនានា ក្នុងការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដែល យើងសម្រេចបានជោគជ័យជាច្រើនផងដែរ។ រដ្ឋវៀតណាមទំនុកបម្រុងប្រជាជន ដើម្បីប្រជាជន គោលដៅកំពូលរបស់រដ្ឋគឺបម្រើប្រជាជន។ ហេតុដូច្នេះ រាល់ការ ស្រាវជ្រាវមូលដ្ឋានដែលមានស្រាប់ ត្រូវតែឡើងដល់កំពស់ថ្មី ច្បាមជាប់នឹងស្ថានភាព ជាក់ស្ដែងនាបច្ចុប្បន្ន ដើម្បីបម្រើប្រជាជនឲ្យបានល្អប្រសើរជាង”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top