ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ម៉ិកស៊ិក និងសិង្ហបុរី

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាង ភាគីទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកលោក Marc Evans Knapper ។ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតសិង្ហបុរីលោក Jaya Ratnam។ (រូបថត៖ TTXVN)

 

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកលោក Marc Evans Knapper ក្នុងឱកាសមកជូនសារតាំង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលត្រូវ បានលោកប្រធានាធិបតី Joe Biden ប្រគល់ភារកិច្ចថ្មី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាង ភាគីទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០២១បានឈានដល់កំណត់ត្រាថ្មីដោយសម្រេចបានទឹកប្រាក់ចំនួន ១១១ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្ននេះវៀតណាមបានក្លាយជាដៃគូពាណិជ្ជ កម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង ១០ របស់សហរដ្ឋអាមេរិក។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យជាច្រើន។ លោកឯកអគ្គរដ្ឋ ទូតបានអះអាងថា នឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ការពារជាតិ និងសន្តិសុខ។

អញ្ជើញទទួលឯកអគ្គរដ្ឋទូតម៉ិកស៊ិកក្នុងឱកាសមកជូនសារតាំង លោកប្រធាន រដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Alejandro Negrin Munoz ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហព័ន្ធ ម៉ិកស៊ិកប្រចាំនៅវៀតណាម។ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក ប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាសន៍ថា ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូរគ្នាទៅវិញទៅមក ការជួប ប្រាស្រ័យនយោបាយគ្រប់ជាន់ថ្នាក់ហើយជំរុញយន្តការសហប្រតិបត្តិការនានាផងដែរ។

មុននោះ នៅពេលទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីលោក Jaya Ratnam លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្ថាប័នសមត្ថកិច្ចនៃប្រទេស ទាំងពីរត្រូវមានកម្មវិធីសហប្រតិបត្តិការដ៏ស៊ីជម្រៅថែមទៀត ដើម្បីឆ្ពោះទៅកាន់ការ រំលឹកខួបលើកតិ៥០ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។ រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូត Jaya Ratnam បានសន្យាថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹង ប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ និងសន្តិសុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top