ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយគ្រូបង្វឹក Park Hang Seo

ចាំបាច់ត្រូវអភិវឌ្ឍន៍វិស័យកីឡានៅក្នុងប្រទេស វៀតណាមឱ្យបានទូលំទូលាយនិងផ្តោតការអភិវឌ្ឍលើវិស័យកីឡាដែលពេញនិយមមួយចំនួន ដូចជាកីឡាបាល់ទាត់ជាដើម។

 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់វៀតណាម (រូបថត៖ Thong Nhat/TTXVN)

នេះជាប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយគ្រូបង្វឹក Park Hang Seo, ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់វៀតណាម និងថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នារសៀលថ្ងៃទី ៧ ខែកុម្ភៈ។ អញ្ជើញកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹក Park Hang Seo និងក្រុមកីឡាជម្រើសជាតិវៀតណាមដែលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ ក្នុងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិចិនកាលពីថ្ងៃទី ១ ខែកុម្ភៈ ហើយគ្រូបង្វឹក Mai Duc Chung និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីវៀតណាមចូលរួមជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី ២០២៣  លោកប្រធានរដ្ឋបានបញ្ជាក់ពីការរួមចំណែកនិងស្នាដៃរបស់គ្រូបង្វឹក Park Hang Seo និងគ្រូបង្វឹក Mai Duc Chung សម្រាប់កីឡាបាល់ទាត់ វៀតណាម ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនវៀតណាមទទួលស្គាល់។ លោកប្រធានរដ្ឋសង្ឃឹមថា គ្រូបង្វឹកទាំងពីររូបនឹងបន្តផ្តោតការយកចិត្តទុកដាក់និងចំណង់ចំណូលចិត្តក្នុងការអភិវឌ្ឍវិស័យបាល់ទាត់វៀតណាម។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជនទាំងអស់ ក្នុងនោះផ្តោតសំខាន់លើវិស័យកីឡាដែលសម្រេចបានលទ្ធផលខ្ពស់។ លោកប្រធានរដ្ឋក៏បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បង្ហើយការពិនិត្យនិងវាយតម្លៃយ៉ាងទូលំទូលាយនិងស៊ីជម្រៅអំពីបញ្ហានានា ទាក់ទិននឹងវិស័យកីឡាដែលទទួលបានជោគជ័យខ្ពស់របស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top