ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

នាថ្ងៃទី ១៤ និង ១៥ ឧសភា ប្រធានរដ្ឋលោក Nguyen Xuan Phuc និងបេក្ខជនបានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុកចំនួន ២ គឺ Cu Chi និង Hoc Mon នៃទីក្រុងហូជីមិញ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញថ្លែងបន្ទាប់ពីបានស្តាប់មតិរបស់ម្ចាស់ឆ្នោត


ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើខ្ញុំទទួលបានការទុកចិត្តពីម្ចាស់ឆ្នោត រូបខ្ញុំផ្ទាល់នឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីបម្រើប្រទេសជាតិ និងប្រជា ជន។ ដូច្នេះ ដំបូងបង្អស់គឺត្រូវបំពេញការទទួលខុសត្រូវ ជាតំណាងរបស់ប្រជាជន ហើយត្រូវស្តាប់យោបល់ គំនិតនិងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត ដើម្បីរាយការណ៍ជូនរដ្ឋសភា ជូនបក្ស រដ្ឋនិងស្ថាប័នមានសមត្ថកិច្ចជាបន្ទាន់ រួមទាំងដោះស្រាយញត្តិនិងយោបល់ស្របច្បាប់របស់ម្ចាស់ឆ្នោតនៅកន្លែងដែលខ្លួន ឈរឈ្មោះបោះឆ្នោត។ ចំណែកទីក្រុង ហូជីមិញ ខ្ញុំត្រូវចូលរួមវិភាគទានយ៉ាងសកម្ម ព្រមទាំងចូលរួមលើកកម្ពស់គុណភាពនិងប្រសិទ្ធ ភាពរបស់គណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញ ព្រោះនេះជាគណៈប្រតិភូធំជាងគេនៅក្នុងប្រទេស ហើយតួនាទីនិងការចូលរួមចំណែករបស់គណៈប្រតិភូក្នុង ការបង្កើតគោលនយោបាយនិងច្បាប់ គឺធំធេងណាស់”។

នៅក្នុងពិធី ម្ចាស់ឆ្នោតជាច្រើនបានបង្ហាញនូវជំនឿចិត្តរបស់ខ្លួនចំពោះបេក្ខជន ជាពិសេសរំពឹងទៅលើការដែលប្រសិនបើប្រធារដ្ឋត្រូវបានជាប់ឆ្នោតនឹងរួមចំណែក នាំទីក្រុងហូជីមិញអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top