ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le

លោកប្រធានរដ្ឋសង្ឃឹមថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៅស្រុក Que Son ខេត្ត Quang Nam បំពេញល្អការងារគ្រប់គ្រង ថែរក្សា និងលើកតម្កើងតម្លៃតំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le ប្រកបដោយប្រសិទ្ធភាព ដើម្បីអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ។
 លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីសម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le 

នាព្រឹកថ្ងៃទី ១៨ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីសម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le នៅឃុំ Que Long ស្រុក Que Son ខេត្ត Quang Nam។

អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា តំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le នឹងក្លាយទៅជាកន្លែងតបស្នងសងគុណចំពោះមនុស្ស ដែលបានពលីជីវិត ដើម្បីមាតុភូមិ។ លោកប្រធានរដ្ឋសង្ឃឹមថា គណៈ កម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៅស្រុក Que Son ខេត្ត Quang Nam បំពេញល្អការងារគ្រប់គ្រង ថែរក្សា និងលើកតម្កើងតម្លៃតំបន់រំលឹកវិញ្ញាណក្ខ័ន្ធ Hon Tau - Deo Le ប្រកបដោយប្រសិទ្ធភាព ដើម្បីអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ ហើយជាជាកន្លែងរំលេចវប្បធម៌ តភ្ជាប់ជាមួយបណ្តាញកេរតំណែលប្រវត្តិសាស្ត្រ-វប្បធម៌ ទេសភាពរបស់ខេត្ត Quang Nam និងតំបន់ភាគកណ្តាល។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏បានជូនអំណោយជូនចំពោះវីរៈអ្នកម្ដាយវៀតណាម Bui Thi Tuyen និងវីរៈនារីនៃកងទ័ពប្រជាជន Tran Thi Lan នៅស្រុក Que Son ខេត្ត Quang Nam ផងដែរ៕


top