ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន Nguyen Van Lap

ទទួលព័ត៌មានអំពីមរណភាពរបស់វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន Kostas Sarantidis Nguyen Van Lap, នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២១ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងអតីតប្រធានរដ្ឋ លោក Nguyen Minh Triet បានអញ្ជើញផ្ញើសារចូលរួមរំលែកទុក្ខ។
 

វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជនវៀតណាម Kostas Sarantidis ពេលកំពុងប្រយុទ្ធគ្នាក្នុងជួរកងទ័ពវៀតណាម (ឆ្វេង) និងក្នុងវ័យចំណាស់ (រូបថត៖ idcommunism)


នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានផ្ញើសារចូលរួមរំលែកទុក្ខ។ រដ្ឋមន្ត្រីការពារប្រទេស ឧត្តមសេនីយ៍ឯក   Phan Van Giang,  រដ្ឋមន្រ្តីការបរទេស Bui Thanh Son និងប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ផងដែរ។

វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Kostas Sarantidis ឈ្មោះវៀតណាមគឺ Nguyen Van Lap កើតនៅឆ្នាំ ១៩២៧ បានទទួលមរណភាពនៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុងអាតែនប្រទេសក្រិក នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១។ លោកធ្លាប់បានចូលរួមជាមួយរណសិរ្សវៀតមិញនៅពាក់កណ្តាលឆ្នាំ ១៩៤៦ ដោយទទួលបានជ័យជំនះជាច្រើននៅក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងបារាំង ហើយបានចូលរួមចំណែកជាច្រើនដល់ការកសាងសង្គមនិយមនៅភាគខាងជើងវៀតណាម ក្រោយឆ្នាំ ១៩៥៤ និងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងក្រិក។

ដោយមានការចូលរួមវិភាគទាននិងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះវៀតណាម លោកបានបក្សនិងរដ្ឋវៀតណាមប្រគល់គិត្តនាមដ៏ថ្លៃថ្នូជាច្រើន។ ក្នុងឆ្នាំ ២០១៣ លោកត្រូវបានលោកប្រធានរដ្ឋ Truong Tan Sang ប្រគល់គិត្តនាមជាវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនហើយលោកជាជនបរទេសតែម្នាក់គត់ ដែលត្រូវបានប្រគល់ឋានៈខ្ពង់ខ្ពស់របស់វៀតណាមមកទល់ពេលនេះ។

ឯកអគ្គរដ្ឋទូត លោក Le Hong Truong និងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀត ណាមប្រចាំនៅប្រទេសក្រិកនឹងចូលរួមពិធីបុណ្យសពវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Kostas Sarantidis Nguyen Van Lap ដែលគ្រោងធ្វើនៅថ្ងៃអង្គារទី ២៩ ខែមិថុនាឆ្នាំ ២០២១៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top